ពលរដ្ឋហូឡង់ ចេញទៅបោះឆ្នោតនៅថ្ងៃពុធនេះ ក្នុងការសាកល្បងនៃឥទ្ធិពលប្រជានិយមនៅអឺរ៉ុប

2025/10/29 04:35:30 pm        90

ការបោះឆ្នោតជាតិរបស់ប្រទេសហូឡង់ កំពុងប្រព្រឹត្តិទៅនៅថ្ងៃពុធ (២៩ តុលា) នេះ ជាមួយនឹងជម្រើសដ៏លំបាកមួយ ថាតើត្រូវរើសបេក្ខភាពបក្សជាតិនិយមប្រឆាំងនឹងអន្តោប្រវេសន៍ គឺអ្នកនយោបាយប្រជានិយម លោក Geert Wilders ដែលបានទម្លាក់ក្រុមចម្រុះអភិរក្សនិយមក្រោយភាពប្រេះស្រាំអស់ពីរឆ្នាំ ឬក៏ត្រូវសម្រេចចិត្តវិលទៅរកក្រុមកណ្ដាលនិយមវិញ។

ខណៈដែលបក្សជាតិនិយមកំពុងនាំមុខក្នុងការស្ទង់មតិនានាទាំងនៅចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ — ការបោះឆ្នោតនៅហូឡង់នេះគឺជាការសាកល្បងថា តើលទ្ធិប្រជានិយមអាចពង្រីកវិសាលភាពរបស់ខ្លួនថែមទៀតឬទេ ឬក៏បានឈានដល់កម្រិតកំពូលរួចទៅហើយក្នុងផ្នែកខ្លះនៃទ្វីបអឺរ៉ុប។

ការិយាល័យបោះឆ្នោតបើកនៅដើមម៉ោងក្នុងស្រុក ៦:៣០នាទីព្រឹក តាមទីតាំងមួយចំនួន ដើម្បីបង្កភាពងាយស្រួលដល់ម្ចាស់ឆ្នោត និងបិទនៅម៉ោង ៩យប់។ ការស្ទង់មតិក្រោយបោះឆ្នោត — ដែលកន្លងមកតែងបង្ហាញលទ្ធផលត្រឹមត្រូវជានិច្ច— នឹងត្រូវចេញផ្សាយនៅពេលបិទការបោះឆ្នោត។

ទើបតែពីរឆ្នាំមុន លោក Wilders បានដឹកនាំបក្សរបស់លោកឱ្យឈរនៅលេខរៀងទី១ ដ៏គួរឱ្យភ្ញាក់ផ្អើលក្នុងការបោះឆ្នោតឆ្នាំ២០២៣ ហើយបានបង្កើតក្រុមចម្រុះអភិរក្សនិយម ប៉ុន្តែដៃគូរបស់លោកបដិសេធមិនគាំទ្រលោកឱ្យឡើងធ្វើជានាយករដ្ឋមន្ត្រីឡើយ។ ដោយហេតុនេះ លោកក៏បានទម្លាក់ក្រុមចម្រុះកាលពីខែមិថុនាកន្លងទៅ បូករួមនឹងភាពប្រេះឆាលើការអនុម័តវិធានការប្រឆាំងជនភៀសខ្លួន។

ការស្ទង់មតិបង្ហាញថា គណបក្សសេរីភាព (PVV) របស់លោក Wilders បាននាំមុខស្ដួចស្ដើង តាមពីក្រោយដោយបក្សកណ្តាលនិយមទាំង៤ ចំណែកក្រុមស្តាំនិយម និងឆ្វេងនិយមដទៃទៀត ទទួលបានអាសនៈតែមួយចំនួនប៉ុណ្ណោះ។ ការស្ទង់មតិប៉ុន្មានថ្ងៃមុនការបោះឆ្នោតបានបង្ហាញថា ម្ចាស់ឆ្នោតហូឡង់ ជិតពាក់កណ្តាល នៅតែមិនទាន់សម្រេចរើសអ្នកដែលខ្លួនពេញចិត្តឡើយ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm