ប្រធានាធិបតីអាមេរិកលោក Donald Trump បានទៅដល់អាកាសយានដ្ឋានអន្តរជាតិ Gimhae ក្នុងទីក្រុង Busan កាលពីថ្ងៃអង្គារសប្ដាហ៍នេះ ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់កូរ៉េខាងត្បូងក្នុងរយៈពេល៦ឆ្នាំចាប់តាំងពីឆ្នាំ ២០១៩ ដើម្បីចូលរួមព្រឹត្តិការណ៍ជាបន្តបន្ទាប់សម្រាប់កិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកដែលគ្រោងបើកនៅសប្តាហ៍នេះ។

យន្តហោះលោកTrump បានចុះចតនៅម៉ោង ១១និង៣២នាទី ព្រឹកប្រហែលមួយម៉ោងក្រោយពេលវេលាប៉ាន់ស្មានដំបូង។ អាកាសយានដ្ឋាននេះ ត្រូវបានជ្រើសរើសសម្រាប់ទីតាំងជិតក្រុង Gyeongju ខេត្ត North Gyeongsang ជាកន្លែងដែលកិច្ចប្រជុំកំពូល APEC គ្រោងនឹងបើកនៅថ្ងៃសុក្រ និងថ្ងៃសៅរ៍។ទីចំចតមុន គឺទីក្រុងតូក្យូប្រទេសជប៉ុន ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចនៅតំបន់អាស៊ីរបស់លោក។

នៅពេលមកដល់ លោក Trump ត្រូវបានទទួលស្វាគមន៍ដោយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Cho Hyun និងឯកអគ្គរដ្ឋទូតប្រចាំសហរដ្ឋអាមេរិក លោក Kang Kyung-hwa ហើយបានត្រួតពលឆ្មាំកិត្តិយសដែលបានរៀបចំទទួលរូបលោក និងពិធីគោរពដោយកាំភ្លើងចំនួន ២១ ដើម ដែលជាការសម្ដែងការគួរសមដ៏ខ្ពង់ខ្ពស់របស់ប្រមុខរដ្ឋអាមេរិករូបនេះ ។
បន្ទាប់ពីការបង្ហាញខ្លួនចំពោះមុខប្រព័ន្ធផ្សព្វផ្សាយរយៈពេលខ្លី លោក Trump បានធ្វើដំណើរទៅកាន់ទីក្រុង Gyeongju តាមយន្តហោះ Marine One ដែលជាឧទ្ធម្ភាគចក្ររបស់ប្រធានាធិបតីសហរដ្ឋអាមេរិក។

នៅថ្ងៃព្រហស្បតិ៍ស្អែកនេះ លោក Trump គ្រោងនឹងរៀបចំកិច្ចប្រជុំកំពូលទ្វេភាគីដាច់ដោយឡែកមួយជាមួយប្រធានាធិបតីចិនលោក Xi Jinping ដែលនឹងមកដល់កូរ៉េខាងត្បូងនៅថ្ងៃតែមួយ៕