ក្ដីបារម្ភបានកើនឡើងសម្រាប់សុវត្ថិភាពរបស់ជនស៊ីវិលរាប់ម៉ឺននាក់ក្នុងទីក្រុងមួយរបស់តំបន់ Darfur ភាគខាងលិចប្រទេសស៊ូដង់ ដែលបានជាប់ក្នុងការឡោមព័ទ្ធរយៈពេល១៨ ខែដោយកងកម្លាំងប៉ារ៉ាគាំទ្ររហ័ស (RSF) ដែលបានប្រយុទ្ធនឹងសង្រ្គាមដ៏ឃោរឃៅជាមួយកងទ័ពស៊ូដង់អស់រយៈពេលជាង ២ ឆ្នាំ។ កងទ័ពស៊ូដង់បានទទួលស្គាល់កាលពីថ្ងៃចន្ទថា ខ្លួនបានដកកម្លាំងចេញពីមជ្ឈមណ្ឌលយុទ្ធសាស្ត្រ El-Fasher ខណៈអង្គការសហប្រជាជាតិបានចេញការព្រមានយ៉ាងម៉ឺងម៉ាត់ជុំវិញរបាយការណ៍នៃ អំពើឃោរឃៅ ដោយក្រុមយោធាប៉ារ៉ា ដែលឥឡូវនេះកំពុងគ្រប់គ្រងទីក្រុងនោះ។

អង្គការសហប្រជាជាតិបានលើកឡើងពីការព្រមានអំពីរបាយការណ៍នៃអំពើឃោរឃៅដែលប្រព្រឹត្តដោយកងកម្លាំងប៉ារ៉ាគាំទ្ររហ័ស RSF ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ហើយបានអំពាវនាវឱ្យមានច្រកឆ្លងកាត់ប្រកបដោយសុវត្ថិភាពសម្រាប់ជនស៊ីវិលដែលជាប់ខ្លួននោះទីក្រុងនោះ។
ក្រុម RSF បដិសេធការសម្លាប់ជនស៊ីវិល។ ឥឡូវនេះក្រុមនេះ គ្រប់គ្រងទីក្រុងនានាក្នុងរដ្ឋទាំងប្រាំនៅតំបន់ Darfur ដោយពង្រឹងការគ្រប់គ្រងស្របគ្នារបស់ខ្លួននៅទីក្រុង Nyala ដែលជារដ្ឋធានីរបស់រដ្ឋ South Darfur ។
បុរសម្នាក់ដែលបានរត់គេចពីទីក្រុងត្រូវឡោមព័ទ្ធប្រាប់ទូរទស្សន៍ BBC ថាពួកគេរងទុក្ខយ៉ាងខ្លាំងនៅ ទីក្រុង el-Fasher នៃរដ្ឋ North Darfur ហើយត្រូវបានបង្ខំឱ្យភៀសខ្លួន។
ការដួលរលំទីក្រុង el-Fasher អាចក្លាយជាចំណុចរបត់ដ៏សំខាន់មួយក្នុងសង្រ្គាមស៊ីវិលរបស់ប្រទេសស៊ូដង់ ដែលបានចាប់ផ្តើមកាលពីខែមេសា ឆ្នាំ២០២៣ បន្ទាប់ពីការដណ្ដើមអំណាចគ្នា បានផ្ទុះឡើងរវាងកងទ័ពស៊ូដង់ និងកងកម្លាំងប៉ារ៉ារហ័ស RSF ។
មនុស្សជាង១៥០.០០០នាក់បានស្លាប់ក្នុងជម្លោះនៅទូទាំងប្រទេសនេះ ហើយប្រហែល ១៤ លាននាក់បានភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ៕

