ប្រធានាធិបតីប្រទេសលីបង់ អំពាវនាវឱ្យបញ្ចប់ការវាយលុករបស់អ៊ីស្រាអែល ក្នុងជំនួបជាមួយប្រេសិតសហរដ្ឋអាមេរិក

2025/10/29 06:49:21 pm        89

ប្រធានាធិបតីប្រទេសលីបង់ លោក ចូសេហ្វ អោន(Joseph Aoun) បានអំពាវនាវឱ្យបញ្ចប់ការវាយលុករបស់អ៊ីស្រាអែលដែលបានសម្លាប់មនុស្សស្ទើរតែរាល់ថ្ងៃនៅប្រទេសលីបង់ ក្នុងអំឡុងជំនួបនៅទីក្រុង Beirut ជាមួយបេសកជនសហរដ្ឋអាមេរិក លោកស្រី Morgan Ortagus ខណៈអ៊ីស្រាអែលបានបង្កើនការវាយប្រហាររបស់ខ្លួនទៅលើប្រទេសជិតខាងភាគខាងជើងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។

អ៊ីស្រាអែល បានទម្លាក់គ្រាប់បែកដដែលៗលើប្រទេសលីបង់ ជាការបំពានជាក់ស្តែងលើបទឈប់បាញ់កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ដែលបានព្យាយាមបញ្ចប់អរិភាពរយៈពេលជាងមួយឆ្នាំ ដែលបានកើនឡើងជាច្រើនខែនៃសង្រ្គាមពេញបន្ទុកជាមួយក្រុមប្រដាប់អាវុធហេសបូឡាលីបង់។ នៅក្នុងខែតុលាតែមួយ ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្សជាង២០នាក់នៅក្នុងប្រទេសលីបង់ នេះបើយោងតាមក្រសួងសុខាភិបាលសាធារណៈរបស់ប្រទេស។

សេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយការិយាល័យប្រធានាធិបតីកាលពីថ្ងៃអង្គារបាននិយាយថា លោក Aoun បានស្នើសុំយ៉ាងទទូចទៅកាន់ លោកស្រី Ortagus លើ «តម្រូវការដើម្បីធ្វើឱ្យសកម្មការងារនៃបទឈប់បាញ់របស់គណៈកម្មាធិការត្រួតពិនិត្យអរិភាព ជាពិសេសទាក់ទងនឹងការបញ្ឈប់ការរំលោភបំពានរបស់អ៊ីស្រាអែលដែលនៅតែបន្ត»។ គណៈកម្មាធិការដែលមានសមាជិកប្រាំប្រទេស រួមមានទាំងសហរដ្ឋអាមេរិក និងបារាំង ទទួលបន្ទុកត្រួតពិនិត្យការអនុវត្តបទឈប់បាញ់។ លោកស្រី Ortagus ត្រូវបានគេរំពឹងថានឹងចូលរួមក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការនៅសប្តាហ៍នេះ។ លោក Aoun ក៏បានអះអាងផងដែរថា «តម្រូវការដើម្បីឱ្យប្រជាជននៅភាគខាងត្បូង អាចត្រឡប់ទៅលំនៅឋានរបស់ពួកគេវិញនិងជួសជុលលំនៅឋានដែលខូចខាតជាពិសេសដោយរដូវរងាខិតជិតមកដល់»។ អ៊ីស្រាអែលនិយាយថា ខ្លួនកំពុងកំណត់គោលដៅលើក្រុមហេសបូឡា ប៉ុន្តែពុំបានផ្តល់ភស្តុតាងនោះទេ។ ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានផ្ទៀងផ្ទាត់ការសម្លាប់ជនស៊ីវិលចំនួន១១១នាក់ដោយកងកម្លាំងអ៊ីស្រាអែលចាប់តាំងពីបទឈប់បាញ់នៅក្នុងប្រទេសលីបង់។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        74
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        107
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm