សហរដ្ឋអាមេរិក ព្រមានពលរដ្ឋខ្លួននៅម៉ាលី ឱ្យចាកចេញពីប្រទេសនេះជាបន្ទាន់

2025/10/29 09:08:16 pm        240

សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ (២៨ តុលា) បានព្រមានជនជាតិអាមេរិកទាំងអស់នៅក្នុងប្រទេសម៉ាលី ឱ្យចាកចេញពីប្រទេសនេះភ្លាមៗ ដោយប្រើជើងហោះហើរពាណិជ្ជកម្ម ខណៈរដ្ឋាភិបាលរបស់ខ្លួនស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងឡើងពីក្រុមបះបោរមានទំនាក់ទំនងជាមួយក្រុមភេវរករអាល់កៃដា ដែលកំពុងរាំងខ្ទប់ប្រេងឥន្ធនៈ។

ក្រុមសកម្មប្រយុទ្ធ Jama'at Nusrat បានប្រកាសបិទផ្លូវនាំចូលប្រេងឥន្ធនៈទៅកាន់ប្រទេសអាហ្រ្វិកខាងលិចមួយនេះ ដែលមិនមានព្រំដែនគោកនោះទេ នៅដើមខែកញ្ញាកន្លងទៅ។ ចាប់តាំងពីពេលនោះមក ក្រុមបះបោរទាំងនោះបានបើកការវាយប្រហារលើក្បួនរថយន្តដឹកប្រេង ដែលប៉ុនប៉ងចូលប្រទេស ឬទៅដល់រដ្ឋធានីបាម៉ាកូ។

ស្ថានទូតអាមេរិកប្រចាំម៉ាលី បាននិយាយក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ បញ្ហាប្រឈមផ្នែកហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់នៅម៉ាលី រួមទាំងការរំខាននៃការផ្គត់ផ្គង់ប្រេងសាំង និងម៉ាស៊ូត ការបិទស្ថាប័នសាធារណៈដូចជាសាលារៀន និងសាកលវិទ្យាល័យទូទាំងប្រទេស និងជម្លោះប្រដាប់អាវុធដែលកំពុងបន្តរវាងរដ្ឋាភិបាលម៉ាលី និងក្រុមភេរវករនៅជុំវិញក្រុងបាម៉ាកូ បានបង្កើនភាពមិនអាចទាយទុកជាមុនបាននៃស្ថានភាពសន្តិសុខរបស់រដ្ឋធានីម៉ាលីមួយនេះ។

ក្រុមអ្នកវិភាគ បានពណ៌នាការបិទផ្លូវប្រេងឥន្ធនៈថាជាផ្នែកនៃយុទ្ធនាការរបស់ក្រុមសកម្មប្រយុទ្ធ ដើម្បីដាក់សម្ពាធលើរដ្ឋាភិបាលម៉ាលី ដឹកនាំដោយរបបសឹក ដែលចង់ខ្ទប់ដង្ហើមសេដ្ឋកិច្ចរបស់ប្រទេសនេះ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm