ក្រុមហ៊ុនទូទាំងពិភពលោក បានកាត់បន្ថយបុគ្គលិក ស្របពេលទំនុកចិត្តអតិថិជនចុះខ្សោយ និងការជំរុញ AI

2025/10/29 09:11:54 pm        2.2 K

ក្រុមហ៊ុននានាជុំវិញពិភពលោក បានបង្កើនការរំសាយបុគ្គលិក រាប់ចាប់ពីក្រុមហ៊ុនបច្ចេកវិទ្យាពហុជាតិ Amazon រហូតដល់ក្រុមហ៊ុនអាហារ និងភេសជ្ជៈ Nestle ចំណែកប្រៃសណីយ៍អាមេរិក UPS ក៏បានរឹតត្បិតការចំណាយ ខណៈទំនុកចិត្តរបស់អតិថិជនបានធ្លាក់ចុះ ហើយក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើន ដែលផ្តោតលើបញ្ញាសិប្បនិម្មិត AI បានចាប់ផ្តើមជំនួសការងារកម្លាំងមនុស្ស ទៅប្រើស្វ័យប្រវត្តិកម្មវិញ។

យោងតាមតួលេខរបស់សារព័ត៌មានរ៉យទ័របានបង្ហាញថា ក្រុមហ៊ុនអាមេរិកបានប្រកាសកាត់បន្ថយការងារជាង ២៥.០០០កន្លែង ក្នុងខែតុលានេះ ដោយមិនរាប់បញ្ចូលតួលេខ ៤៨.០០០មុខតំណែង របស់ UPS នោះឡើយ ដែលគិតចាប់ពីដើមឆ្នាំ២០២៥ មក។ នៅទ្វីបអឺរ៉ុប ការរំសាយការងារមានសរុប ២០០.០០០តំណែង ដោយក្រុមហ៊ុន Nestlé រ៉ាប់រងតួលេខច្រើនជាងគេដោយការបន្ថយគ្គលិកដល់ទៅ ១៦.០០០នាក់ កាលពីសប្តាហ៍មុន។

តួលេខសេដ្ឋកិច្ចទាំងមូលលើការកាត់បន្ថយការងារនៅមិនទាន់ចេញផ្លូវការទេ ដោយសាររដ្ឋាភិបាលអាមេរិក កំពុងតែបិទទ្វារក្នុងរយៈពេលវែងបំផុតទីពីរក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន។ ក្រុមហ៊ុន Amazon បាននិយាយថា ខ្លួននឹងបន្ថយការងាររហូតដល់ ១៤.០០០កន្លែង ពីកម្លាំងសាជីវកម្មរបស់ខ្លួន ដោយចូលរួមជាមួយក្រុមហ៊ុន Target និងស្ថាប័នផ្សេងទៀត ក្នុងការរំសាយបុគ្គលិករាប់ពាន់នាក់។

ហេតុផលសម្រាប់ការបញ្ឈប់ការងារនេះគឺខុសៗគ្នា។ ក្រុមហ៊ុនមួយចំនួនដូចជា Target និង Nestle មាន CEO ថ្មីដែលចង់រៀបចំរចនាសម្ព័ន្ធប្រតិបត្តិការឡើងវិញ។ ចំណែកក្រុមហ៊ុនផ្សេងទៀតកាត់បន្ថយការងារ ដោយសារតែជួបការលំបាកក្នុងការទប់ទល់ពន្ធខ្ពស់ៗរបស់អាមេរិក៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm