លោក Trump បញ្ជាក់ថា លោកមិនបានទៅកូរ៉េខាងត្បូង ដើម្បីជួបមេដឹកនាំកាណាដាទេ

2025/10/29 11:01:22 pm        76

តាមរយៈការបង្ហោះនៅលើបណ្ដាញសង្គម Truth Social នាថ្ងៃពុធ (ទី២៩ ខែតុលា) នេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយថា លោកមិនបានមកកាន់ប្រទេសកូរ៉េខាងត្បូង ដើម្បីជួបកាណាដានោះឡើយ ស្របពេលមានជម្លោះពាណិជ្ជកម្ម ជាមួយប្រទេសជិតខាងភាគខាងជើងរបស់សហរដ្ឋអាមេរិក។

បន្ទាប់ពីបានទៅដល់ទីក្រុង Gyeongju មុនកិច្ចពិភាក្សាជាមួយប្រធានាធិបតីកូរ៉េខាងត្បូង និងចិន ក្នុងចំណោមមេដឹកនាំផ្សេងទៀតនោះ លោកបានសរសេរភ្លាមៗថា៖ «សម្រាប់អ្នកដែលសួរ យើងមិនបានមកកូរ៉េខាងត្បូង ដើម្បីជួបកាណាដាទេ!»។ 

នៅយប់ថ្ងៃពុធនេះ លោក Trump គ្រោងនឹងចូលរួមពិធីជប់លៀងអាហារពេលល្ងាចជាក្រុម ដែលភ្ញៀវរួមមានទាំងនាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney ផងដែរ។ កាលពីថ្ងៃចន្ទ លោក Carney បាននិយាយថា លោកបានត្រៀមខ្លួនជាស្រេច ដើម្បីអង្គុយចុះចរចាពាណិជ្ជកម្មជាមួយលោក Trump ឲ្យបានឆាប់តាមដែលប្រធានាធិបតីអាមេរិក បានត្រៀមខ្លួនធ្វើដូច្នេះ។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន លោក Trump បានប្រកាសថា លោកកំពុងបញ្ចប់កិច្ចពិភាក្សាពាណិជ្ជកម្មជាមួយទីក្រុង Ottawa ហើយបានប្រកាសអត្រាពន្ធបន្ថែម ១០ភាគរយ លើទំនិញនាំចូលពីប្រទេសកាណាដា បន្ទាប់ពីការផ្សាយនយោបាយ នៅខេត្ត Ontario របស់កាណាដា បានប្រើប្រាស់រូបភាពនៃរូបតំណាងរបស់គណបក្សសាធារណរដ្ឋ និងអតីតប្រធានាធិបតី លោក Ronald Reagan អមដោយបញ្ជាក់ថា ពន្ធនាំឲ្យកើតមានសង្រ្គាមពាណិជ្ជកម្ម និងគ្រោះមហន្តរាយសេដ្ឋកិច្ច៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        15
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        4
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        23

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm