អ្នកស្រី Shosh Bedrosian គឺជាអ្នកនាំពាក្យរដ្ឋាភិបាលអ៊ីស្រាអែលនិយាយថា សាកសពដែលត្រូវបានប្រគល់ជូនដោយក្រុមហាម៉ាសកាលពីថ្ងៃចន្ទ ជារបស់លោក Ofir Tzarfati គឺជាជនជាតិអ៊ីស្រាអែលដែលត្រូវបានសម្លាប់ អំឡុងការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ដែលសាកសពរបស់លោកត្រូវបានរកឃើញដោយកងកម្លាំងអ៊ីស្រាអែលនៅសប្តាហ៍ដំបូងនៃការប្រយុទ្ធគ្នា ។
យោធាអ៊ីស្រាអែលនិយាយថា ក្រុមហាម៉ាស់បានយកសាកសពរបស់គាត់ទៅដាក់នៅទីតាំងជីកកាយ មុនពេលទូរស័ព្ទហៅក្រុមកាកបាទក្រហម និងធ្វើពុតថា ពួកគេបានរកឃើញសាកសពមនុស្សម្នាក់ ក្នុងចំណោមចំណាប់ថ្នូរបាត់ខ្លួន ១៣នាក់ ហើយនិងបង្កើតចំណាប់អារម្មណ៍ក្លែងក្លាយនៃកិច្ចខិតខំស្វែងរកសាកសពរបស់ពួកគេ ។

រូបភាពវីដេអូឃ្លីបរយៈពេល ១៤នាទីចុះផ្សាយដោយយោធាអ៊ីស្រាអែល ឃើញបុរស ៣នាក់ ដាក់ថង់ស.នៅទីតាំងជីកកាយ ហើយបន្ទាប់មកយកដី និងថ្មគ្របពីលើវា ។
មុននេះ អ្នកនាំពាក្យក្រុមហាម៉ាស និយាយថា ការស្វែងរកសាកសពចំណាប់ថ្នូរបាត់ខ្លួនទាំងអស់ គឺជាការលំបាកខ្លាំងណាស់ ដោយសារតែទំហំនៃការខូចខាតនៅតំបន់ហ្កាហ្សា ហើយនិងកង្វះខាតគ្រឿងចក្រចាំបាច់ ដើម្បីស្វែងរកពួកគេ ៕
