មន្រី្តជាន់ខ្ពស់វប្បធម៌ ចាត់ទុកការបណ្តុះបណ្តាលជំនាញភាពយន្ត គឺជាយន្តការគន្លឹះ និងអាទិភាពដើម្បីលើកកម្ពស់សមត្ថភាពធនធានមនុស្ស

2025/10/29 11:12:21 pm        225

ភ្នំពេញ ៖ ឯកឧត្តម ឯក ប៊ុនថា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចាត់ទុកការបណ្តុះបណ្តាលជំនាញភាពយន្ត គឺជាយន្តការគន្លឹះនិងអាទិភាពដើម្បីលើកកម្ពស់សមត្ថភាពធនធានមនុស្ស សំដៅរួមចំណែកអភិវឌ្ឍឧស្សាហកម្មភាពយន្តប្រកបដោយប្រសិទ្ធភាពនិងនិរន្តភាព ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងគោលនយោបាយយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងផែនការយុទ្ធសាស្រ្តរបស់ក្រសួង ក្នុងការពង្រឹង និងពង្រីកការអប់រំ និងការបណ្ដុះបណ្ដាលសិល្បៈវប្បធម៌ ព្រមទាំងលើកស្ទួយឧស្សាហកម្មវប្បធម៌ និងច្នៃប្រឌិត សំដៅរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

​ឯកឧត្តម បន្តថា ភាពយន្ត មានអត្ថន័យលើសពីការកម្សាន្ត ហើយជាស្ពានក្នុងការចម្លង ផ្សព្វផ្សាយនូវព័ត៌មាន សិល្បៈ វប្បធម៌ ដ៏មានឥទ្ធិពល និងភាពប្រទាក់ក្រឡាយ៉ាងសំខាន់នឹងវិស័យទេសចរណ៍។ តាមរយៈការសិក្សា ជាច្រើនបានបង្ហាញអំពីអត្ថប្រយោជន៍ នៃការថតភាពយន្តដែលផ្តល់ផលវិជ្ជមានដល់វិស័យទេសចរណ៍។យោងតាមការស្រាវជ្រាវរបស់មជ្ឈមណ្ឌល Thomson Holiday បានឲ្យដឹងថា ប្រជាជនអង់គ្លេសជាង ៨០% រៀបចំ គម្រោងធ្វើដំណើរកម្សាន្តតាមរយៈរូបភាព ដែលពួកគេបានទស្សនាលើផ្ទាំងសំពត់ស នៃរោងភាពយន្ត ឬ តាម កញ្ចក់ទូរទស្សន៍។ ជាមួយនេះ មានប្រជាជនម្នាក់ក្នុងចំណោម៥នាក់ ដែលបានសម្រេចចិត្តជ្រើសរើសទីតាំង ថតភាពយន្តជាទិសដៅចម្បង ដែលជំរុញចិត្តឲ្យមានការធ្វើដំណើរកម្សាន្ត។ ក្នុងន័យនេះ ក្នុងនាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពត និង ក្រុមប្រឹក្សាភិបាលស្រាវជ្រាវទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ដែលបានឧបត្ថម្ភគាំទ្រដល់វគ្គបណ្តុះបណ្តាលនាឆ្នាំនេះ។

ក្នុងនាម លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តម ឯក ប៊ុនថា សូមសម្តែង នូវការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃ នាយកដ្ឋានសិល្បៈភាពយន្តនិងផ្សព្វផ្សាយវប្បធម៌ មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ និងទទួលការថត ភាពយន្ត, Cine-Hub, Cine-Studio ដែលសហការរៀបចំវគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជាជំនាន់ទី៨ ឆ្នាំ២០២៥ប្រកបដោយជោគជ័យ និងសូមថ្លែងអំណរគុណចំពោះដៃគូសហការនានា ដែលបានជួយឧបត្ថម្ភ គាំទ្រ និងចូលរួមជំរុញឱ្យការរៀបចំវគ្គបណ្តុះបណ្តាលនេះ សម្រេចបានលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ។ 

លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ បានលើកឡើងថា កម្មវិធីបណ្តុះបណ្តាលនេះ សហការរៀបចំដោយនាយកដ្ឋានសិល្បភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ ជាមួយនឹង Cine-Hub និង Cine-Studio ព្រមទាំងមានការចូលរួមឧបត្ថម្ភគាំទ្រដៃគូសហការជាច្រើន ជាពិសេសក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពត និងក្រុមប្រឹក្សាភិបាលស្រាវជ្រាវទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) ដែលបានសម្របសម្រួល និងឧបត្ថម្ភដល់ដំណើរការថតស្នាដៃភាពយន្តទាំង២ចំណងជើងនេះ នៅលើទឹកនៃខេត្តកំពត ដែលជាខេត្តពោពេញដោយសក្តានុពលនៃរមណីយដ្ឋានទេសចរណ៍វប្បធម៌ធម្មជាតិ និងជាយុទ្ធសាស្រ្តថ្មីមួយក្នុងការផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរណ៍ជាតិអន្តរជាតិឲ្យទៅទស្សនាកំពតកាន់តែមានចំនួនច្រើនឡើង។  

សិក្ខាកាម ដែលបានឆ្លងកាត់វគ្គបណ្តុះបណ្តាល ក្នុងរយៈពេល០៣ខែកន្លងមកនេះ ពិតជាបានខិតខំប្រឹងប្រែង ទទួលការមើលថែ ចង្អុលបង្ហាញផ្លូវពីលោកគ្រូ អ្នកគ្រូជំនាញ ពិសេសសិក្ខាកាមគ្រប់គ្នា ពិតជាទទួលបានបទពិសោធជាច្រើន និងបង្កើតស្នាដៃ តែងនិពន្ធសាច់រឿង។ ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលនេះទៅ យើងនឹងប្តេជ្ញាចិត្តព្យាយាមពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀតលើវិស័យភាពយន្ត។ 

សូមជម្រាបជូនថា ការថ្លែងរបស់ឯកឧត្តម ឯក ប៊ុនថា យ៉ាងដូច្នេះ ក្នុងកម្មវិធីបិទវគ្គបណ្តុះបណ្តាលជំនាញភាពយន្តខ្លីកម្ពុជា ជំនាន់ទី៨ ឆ្នាំ២០២៥ (Cambodia Film Lab) និងប្រគល់វិញ្ញាបនប័ត្របញ្ជាក់ការសិក្សាជូនសិក្ខាកាម និងចាក់បញ្ចាំងស្នាដៃភាពយន្តខ្លីចំនួន០២ចំណងជើង ដែលផលិតដោយសិក្ខាកាមក្នុងកម្មវិធីបណ្តុះបណ្តាលនាឆ្នាំនេះ, នាយប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ព្រមទាំងមានវត្តមានអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រីថ្នាក់ដឹកនាំ មន្រ្តីរាជការ ដៃគូសហការឧបត្ថម្ភ លោកគ្រូ អ្នកគ្រូឧទ្ទេស សិក្ខាកាម និងប្អូនៗយុវជនប្រមាណ ១៨០នាក់៕

 អត្ថបទ រដ្ឋ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm