រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ព្រមានថា ថ្នាក់ដឹកនាំក្រុមហាម៉ាស នឹងមិនមានសិទ្ធិពិសេសទេ

2025/10/30 02:40:24 am        68

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz នៅថ្ងៃពុធ (ទី២៩ ខែតុលា) នេះ បានព្រមានថ្នាក់ដឹកនាំក្រុមហាម៉ាសថា ពួកគេនឹងមិនមានអភ័យឯកសិទ្ធិ ពោលគឺគ្មានសិទ្ធិពិសេសអ្វីឡើយ ដោយការកត់សម្គាល់នេះកើតឡើងបន្ទាប់ពីមានការវាយប្រហារតាមអាកាសជាបន្តបន្ទាប់របស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា ដែលបានកើតឡើងក្រោយកងទ័ពរបស់ខ្លួនរងការវាយប្រហារ។

អមដោយការនិយាយសំដៅទៅមេដឹកនាំនយោបាយរបស់ក្រុមហាម៉ាសដែលកំពុងរស់នៅទីក្រុងដូហា ប្រទេសកាតា លោក Katz បានបញ្ជាក់ថា៖ «នឹងមិនមានអភ័យឯកសិទ្ធិជាដាច់ខាត សម្រាប់នរណាម្នាក់ នៅក្នុងចំណោមថ្នាក់ដឹកនាំរបស់អង្គការភេរវករហាម៉ាស ពោលគឺទាំងអ្នកដែលធ្វើការក្នុងការិយាល័យ ឬអ្នកដែលលាក់ខ្លួន នៅក្នុងផ្លូវរូងក្រោមដី»។

លោកបានបន្ថែមថា៖ «អ្នកណាក៏ដោយដែលលើកដៃប្រឆាំងនឹងទាហាន (អ៊ីស្រាអែល) នឹងត្រូវប្រឈមជាមួយនឹងផលវិបាកធ្ងន់ធ្ងរ។ (យោធាអ៊ីស្រាអែល) ត្រូវបានណែនាំឲ្យចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ប្រឆាំងនឹងគ្រប់គោលដៅរបស់ក្រុមហាម៉ាស ហើយនឹងបន្តធ្វើដូច្នេះ»។

ប្រទេសកាតាបានដើរតួនាទីជាអ្នកសម្រុះសម្រួលដ៏សំខាន់ នៅក្នុងកិច្ចចរចាដោយប្រយោល រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ចាប់តាំងពីការផ្ទុះសង្រ្គាម នៅខែតុលា ឆ្នាំ២០២៣ ហើយស្ថិតក្នុងចំណោមអ្នកធានានៃកិច្ចព្រមព្រៀងសន្តិភាពដ៏ផុយស្រួយ រួមជាមួយអេហ្ស៊ីប សហរដ្ឋអាមេរិក និងទួរគី។

កាលពីថ្ងៃទី៩ ខែកញ្ញា អ៊ីស្រាអែលបានវាយប្រហារក្រុមអ្នកចរចារបស់ក្រុមហាម៉ាស នៅទីក្រុងដូហា ដែលបង្កឲ្យមានការថ្កោលទោសពីគ្រប់ទិសទី និងនាំឲ្យមានការស្តីបន្ទោសពីប្រធានាធិបតីអាមេរិក លោក Donald Trump៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        115
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        109
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        107

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm