ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយនៅថ្ងៃពុធ (ទី២៩ ខែតុលា) នេះថា ប្រទេសរុស្ស៊ីបានសាកល្បងអាវុធបាញ់ក្រោមទឹកកម្រិតខ្ពស់ដែលមានសមត្ថភាពបំពាក់នុយក្លេអ៊ែរ គឺ Poseidon ហើយថា ទីក្រុងមូស្គូបានទទួលជោគជ័យយ៉ាងធំធេង។
ទាំងមន្ត្រីអាមេរិក និងរុស្ស៊ី សុទ្ធតែបានពណ៌នាពី Poseidon ថា ជាអាវុធបាញ់តបប្រភេទថ្មី ដោយអាចបង្កឲ្យមានរលកវិទ្យុសកម្ម នៅមហាសមុទ្រ ដែលធ្វើឲ្យបណ្ដាទីក្រុងនៅតាមបណ្ដោយឆ្នេរមិនមានសុវត្ថិភាពអាចរស់នៅបាន។
លោក Putin បានប្រាប់ទាហានដែលរងរបួសក្នុងសង្គ្រាមអ៊ុយក្រែនថា ការធ្វើតេស្តនេះ បានធ្វើឡើងកាលពីថ្ងៃអង្គារ។ លោកបានបញ្ជាក់ថា៖ «ជាលើកដំបូង ពួកយើងមិនត្រឹមតែអាចទទួលបានជោគជ័យ ក្នុងការបាញ់អាវុធនេះ ដោយប្រើម៉ាស៊ីនបាញ់បង្ហោះពីនាវាផ្ទុកយន្តហោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចដំណើរការប្រព័ន្ធថាមពលនុយក្លេអ៊ែរ ដែលឧបករណ៍នេះឆ្លងកាត់ក្នុងពេលវេលាជាក់លាក់មួយ»។
មេដឹកនាំរុស្ស៊ីបានសង្កត់ធ្ងន់ថា «នេះគឺជាជោគជ័យដ៏ធំមួយ» ហើយបានបន្ថែមថា ថាមពលរបស់ Poseidon គឺខ្លាំងជាងមីស៊ីលអន្តរទ្វីប Sarmat៕