EU ជំរុញឲ្យគោរពបទឈប់បាញ់ នៅហ្កាហ្សា ខណៈមន្ត្រីរិះគន់ការវាយប្រហាររបស់អ៊ីស្រាអែល

2025/10/30 03:08:17 am        56


សហភាពអឺរ៉ុប (EU) នៅថ្ងៃពុធ (ទី២៩ ខែតុលា) នេះ បានអំពាវនាវឲ្យ «គ្រប់ភាគី» គោរពបទឈប់បាញ់ នៅតំបន់ហ្កាហ្សា ខណៈដែលមន្ត្រីជាន់ខ្ពស់របស់ប្លុក បានរិះគន់ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើដែនដីប៉ាឡេស្ទីន។

អនុប្រធានគណៈកម្មាធិការអឺរ៉ុប លោកស្រី Teresa Ribera បានលើកឡើងនៅក្នុងការបង្ហោះលើបណ្ដាញសង្គមថា៖ «យើងត្រូវការឱកាស ដើម្បីមានសន្តិភាព មិនមែនជាលេស ដើម្បីបើកការវាយប្រហារថ្មីនោះទេ»។ យ៉ាងណាក្ដី ការរិះគន់របស់លោកស្រី លើអ៊ីស្រាអែលនេះ មិនត្រូវបានបន្ទរដោយផ្នែកប្រតិបត្តិរបស់ EU ឡើយ។

អ្នកនាំពាក្យគណៈកម្មាធិការ លោក Anouar El Anouni បានលើកឡើងថា «យើងសូមរំលឹកឡើងវិញនូវការអំពាវនាវរបស់យើងទៅកាន់គ្រប់ភាគីឲ្យបន្តគោរពបទឈប់បាញ់» តែមិនបាននិយាយអំពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នាសប្តាហ៍នេះ ដែលទីភ្នាក់ងារការពារជនស៊ីវិលរបស់តំបន់ហ្កាហ្សា បានឲ្យដឹងថា បានសម្លាប់មនុស្សជាង ១០០នាក់។

លោក El Anouni បានបន្តថា៖ «យើងជំរុញឲ្យភាគីទាំងអស់ប្តេជ្ញាចិត្តយ៉ាងពេញលេញ ក្នុងការអនុវត្តគ្រប់ដំណាក់កាលនៃផែនការនេះ ដើម្បីបញ្ចប់ជម្លោះ នៅតំបន់ហ្កាហ្សា និងជៀសវាងសកម្មភាពណាមួយ ដែលអាចប៉ះពាល់ដល់កិច្ចព្រមព្រៀង»។ លោកបានបន្ថែមថា៖ «គ្មានដំណោះស្រាយយោធា ដើម្បីដោះស្រាយជម្លោះនេះឡើយ»។

នាយកប្រតិបត្តិរបស់ EU បានអនុវត្តទង្វើតុល្យភាពដ៏ទន់ភ្លន់ ជុំវិញសង្គ្រាម នៅតំបន់ហ្កាហ្សា ខណៈដែលប្លុកមានសមាជិក ២៧ប្រទេស នៅតែខ្វែងគំនិតគ្នា រវាងអ្នកគាំទ្រអ៊ីស្រាអែល និងប្រទេសដែលមានសមានចិត្ត ចំពោះប៉ាឡេស្ទីន។

អ៊ីស្រាអែលបានប្រាប់ឲ្យដឹងថា ខ្លួនបានវាយប្រហារលើគោលដៅរាប់សិបរបស់ក្រុមហាម៉ាស ដោយដែនដីប៉ាឡេស្ទីន ជួបប្រទះនឹងស្ថានភាពទម្លាក់គ្រាប់បែកដ៏អាក្រក់បំផុតលើកដំបូង គិតចាប់តាំងពីបទឈប់បាញ់ដែលសម្របសម្រួលដោយអាមេរិកចូលជាធរមាន កាលពីដើមខែនេះ។ អ៊ីស្រាអែលបានចោទប្រកាន់ក្រុមហាម៉ាសថា បានរំលោភបទឈប់បាញ់ដែលបានចាប់ផ្តើមកាលពីថ្ងៃទី១០ ខែតុលា ដោយមិនប្រគល់សាកសពចំណាប់ថ្នូរឲ្យលឿនល្មមអាចទទួលយកបាន និងបានសម្លាប់ទាហានអ៊ីស្រាអែលម្នាក់៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        162
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        150
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm