ចិន៖ ប្រទេសចិនបានបញ្ជាឱ្យប្រជាជននៅទីក្រុង Baise ភាគខាងត្បូងស្នាក់នៅក្នុងលំនៅដ្ឋាន ហើយបានផ្អាកទំនាក់ទំនងដឹកជញ្ជូនទាំងអស់ក្នុងពេលមានការកើនឡើងករណីឆ្លងវីរុស COVID-19 ដែលមួយផ្នែកទាក់ទងទៅនឹងវីរុសបម្លែងខ្លួនថ្មី omicron។ សាលារៀនត្រូវបានបិទ អាជីវកម្មមិនចាំបាច់ក៏ត្រូវបានបិទ ហើយការធ្វើតេស្តទ្រង់ទ្រាយធំសម្រាប់ប្រជាជនត្រូវបានណែនាំនៅក្នុងទីក្រុងនេះ។

គិតត្រឹមថ្ងៃពុធ ករណីចំនួន 180ករណីត្រូវបានរាយការណ៍នៅក្នុងទីក្រុង Baise ដែលក្លាយជាទីក្រុងថ្មីបំផុតមួយទៀតដែលត្រូវបានបិទ នៅក្រោមយុទ្ធសាស្ត្រគ្មានវីរុសរបស់ប្រទេសចិនចំពោះជំងឺរាតត្បាត។ គោលការណ៍នេះតម្រូវឱ្យអនុវត្តវិធានការតឹងរ៉ឹង ទោះបីជាមានករណីក្នុងចំនួនតិចត្រូវបានរកឃើញក៏ដោយ។ ការព្រួយបារម្ភចម្បងគឺការធ្វើឱ្យប្រាកដថា គ្មានការផ្ទុះឡើងវីរុសក្នុងអំឡុងពេលការប្រកួត កីឡាអូឡាំពិករដូវរងា នៅទីក្រុងប៉េកាំងដែលកំពុងបន្តធ្វើ។ ទីក្រុង Baise មានប្រជាជនរស់នៅទីក្រុងប្រមាណ 1.4លាននាក់ ដោយប្រជាជន 3លាននាក់ទៀតនៅតំបន់ជនបទជាប់ព្រំដែនជាមួយប្រទេសវៀតណាម៕
អត្ថបទ៖ ប៊ុនថន