អនុប្រធានទី២ រដ្ឋសភាកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ចូលរួមពិធីបើកជាផ្លូវការសន្និសីទសភាអន្តរជាតិរំលឹកខួបលើកទី៣០ នៃការអនុម័តរដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋអាស៊ែបៃហ្សង់

2025/10/30 04:18:16 pm        264

ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភាកម្ពុជា អមដោយ ឯកឧត្តម កែវ ពិសិដ្ឋ លេខាធិការគណៈកម្មការទី៦ នៃរដ្ឋសភា និងជាអនុប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-អាស៊ែបៃហ្សង់ និង ឯកឧត្តម សន សារ៉ាណា សមាជិកគណៈកម្មការទី៥ នៃរដ្ឋសភា បានអញ្ជើញចូលរួមពិធីបើកជាផ្លូវការសន្និសីទសភាអន្តរជាតិ ដើម្បីរំលឹកខួបលើកទី៣០ នៃការអនុម័តរដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ក្រោមមូលបទ "រដ្ឋធម្មនុញ្ញជាមូលដ្ឋានគ្រឹះនៃឯករាជ្យភាព និងអធិបតេយ្យរបស់រដ្ឋ ក្នុងពិភពលោកសហសម័យ"។

សន្និសីទសភាអន្តជាតិនេះ ត្រូវបានរៀបចំឡើង នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ សាហ៊ីបា កាហ្វារ៉ូវ៉ា (Sahiba Gafarova) ប្រធានរដ្ឋសភានៃសាធារណរដ្ឋអាស៊ែបៃហ្សង់ នៅវិមានរដ្ឋសភានាទីក្រុងបាគូ នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ដោយមានវត្តមានចូលរួមពីថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័នអន្តរសភា ប្រមាណ ២៥ប្រទេស/ស្ថាប័ន។

ថ្លែងបើកសន្និសីទ លោកជំទាវប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ បានបញ្ជាក់ថា ឆ្នាំ២០២៥ ត្រូវបានប្រកាសជា "ឆ្នាំនៃរដ្ឋធម្មនុញ្ញ និងអធិបតេយ្យ" នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ដែលប្រជាជនទូទាំងប្រទេស រំលឹកខួបលើកទី៣០ នៃការអនុម័តរដ្ឋធម្មនុញ្ញ និងខួបលើកទី៥ នៃជ័យជំនះរបស់ប្រទេសក្នុងសង្គ្រាមស្នេហាជាតិផងដែរ។

លោកជំទាវប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ បានជម្រាបអង្គសន្និសីទ អំពីដំណាក់កាលនៃការតស៊ូស្វែងរកសន្តិភាព ឯករាជ្យភាព រហូតកសាងបាននូវបូរណភាពទឹកដី របស់អាស៊ែបៃហ្សង់។ រដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ដែលបានអនុម័តនៅក្នុងឆ្នាំ១៩៩៥ ដែលបានតាក់តែងឡើងតាមគោលការណ៍នីតិរដ្ឋ និងប្រជាធិបតេយ្យ បានធានានូវសន្តិភាព អធិបតេយ្យ និងបូរណភាព របស់ប្រទេសអាស៊ែបៃហ្សង់។

លោកជំទាវ សាហ៊ីបា កាហ្វារ៉ូវ៉ា បានគូសបញ្ជាក់ថា សន្និសីទសភាអន្តរជាតិនេះ ជាវេទិកាចែក រំលែកនូវបទពិសោធន៍នៃការកសាង និងការអនុវត្តគោលការណ៍រដ្ឋធម្មនុញ្ញ នៅក្នុងបណ្តាប្រទេសនីមួយៗ។ លោកជំទាវជឿជាក់ថា សន្និសីទនេះ ក៏នឹងរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការរវាងសភាមកពីតំបន់ផ្សេងៗគ្នាផងដែរ។ លោកជំទាវ សង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការ និងការទូតសភា ដើរតួនាទីសំខាន់ក្នុងការដោះស្រាយជម្លោះ និងបញ្ហាប្រឈមនានា ដើម្បីឈានទៅរក្សាបានសន្តិភាព រវាងរដ្ឋនិងរដ្ឋ។

សន្និសីទសភាអន្តរជាតិ ជាប្រវត្តិសាស្រ្តនេះ ក៏មានការអញ្ជើញចូលរួមថ្លែងសុន្ទរកថាគន្លឹះ ពីថ្នាក់ដឹកនាំស្ថាប័ននីតិប្បញត្តិ និងភ្ញៀវកិត្តិយស ដើម្បីចែករំលែកទស្សនៈស្តីពីមូលដ្ឋានគ្រឹះនៃរដ្ឋធម្មនុញ្ញ និងបទពិសោធន៍ក្នុងការការពារឯករាជ្យភាព អធិបតេយ្យ និងបូរណភាពទឹកដីរៀងៗខ្លួន៕

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm