ឯកឧត្តម វង សូត ថ្លែងសុន្ទរកថា គន្លឹះ នៅក្នុងសន្និសីទសភាអន្តរជាតិ រំលឹកខួបលើកទី៣០ឆ្នាំ នៃការអនុម័តរដ្ឋធម្មនុញនៃសាធារណរដ្ឋអាស៊ែបៃហ្សង់

2025/10/30 04:37:59 pm        231

ស្ថិតនៅក្នុងសាលប្រជុំពេញអង្គនៃរដ្ឋសភាសាធារណរដ្ឋអាស៊ែបៃហ្សង់ (Milli Majlis) ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភាកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ស្តីពី “រដ្ឋធម្មនុញ្ញជាមូលដ្ឋានគ្រឹះនៃឯករាជ្យភាព និងអធិបតេយ្យភាព ក្នុងពិភពលោកសហសម័យ" ដើម្បីរំលឹកខួបលើកទី ៣០ឆ្នាំនៃការអនុម័តរដ្ឋធម្មនុញ្ញរបស់សាធារណរដ្ឋអាស៊ែបៃហ្សង់។

ឯកឧត្តម បានថ្លែងអបអរសាទរចំពោះរដ្ឋសភា និងប្រជាជនអាស៊ែបៃហ្សង់ ចំពោះ សមិទ្ធផលដ៏ត្រចះត្រចង់ទាំងឡាយ និងជូនពរឱ្យអាស៊ែបៃហ្សង់ ទទួលបាននូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរុងរឿងជានិរន្តរ៍តទៅ។ ឯកឧត្តម ក៏បានសម្តែងការស្ងើចសរសើរចំពោះការដឹកនាំដ៏អង់អាចក្លាហានរបស់ ឯកឧត្តមប្រធានាធិបតី អ៉ីលហាម អាលីយ៉េវ ដែលបានដឹកនាំប្រទេសជាតិសម្រេចបាននូវសន្តិភាព តាមរយៈកិច្ចព្រមព្រៀងសន្តិភាពដ៏សំខាន់ និងបានស្ដារឡើងវិញនូវអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់សាធារណរដ្ឋអាស៊ែបៃហ្សង់ និងកំពុងជំរុញឱ្យអាស៊ែបៃហ្សង់ក្លាយជាតួអង្គមួយដ៏សំខាន់នៅលើឆាកអន្តរជាតិ។

ឯកឧត្តមអនុប្រធានទី២ រដ្ឋសភា បានជម្រាបទៅកាន់អង្គសន្និសីទថា កម្ពុជា និងអាស៊ែបៃហ្សង់ មានប្រវត្តិសាស្ត្រស្រដៀងគ្នាក្នុងការតស៊ូស្វែងរកសុខសន្តិភាព និងឯករាជ្យភាពជាតិ ដោយបានឆ្លងកាត់ការលំបាកយ៉ាងច្រើន ទម្រាំទទួលបានឯករាជ្យ និងសុខសន្តិភាពពេញលេញដូចសព្វថ្ងៃ។

ឯកឧត្តម សង្កត់ធ្ងន់ថា ពាក្យ «អរគុណសន្តិភាព” បានក្លាយជាគុណតម្លៃពុំអាចកាត់ថ្លៃបានរបស់ប្រជាពលរដ្ខខ្មែរ ដែលគេតែងនិយាយទូទាំងប្រទេស។ ប៉ុន្តែក្នុងពេលបច្ចុប្បន្ន ដែលសណ្តាប់ធ្នាប់ពិភពលោក មានការប្រែប្រួល ធ្វើឱ្យអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា មិនខុសពីប្រមួយចំនួនទៀតទេ គឺកំពុងរងការគំរាមកំហែង និងរំលោភបំពានពីប្រទេសជិតខាង។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអនុប្រធានទី២ រដ្ឋសភា បានថ្លែងអំណរគុណប្រធានាធិបតី ដូណាល់ ត្រាំ និងឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលបានសម្របសម្រួល និងជំរុញឱ្យមានកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ កាលពីថ្ងៃទី២៦ តុលាកន្លងទៅនេះ បន្ទាប់ការផ្ទុះអាវុធរយៈពេល ៥ថ្ងៃ និងការប្រឈមមុខគ្នាអស់ជាច្រើនខែ នៅតាមតំបន់ព្រំដែន។

ឯកឧត្តម បន្តលើកឡើងថា ការចុះខ្សោយនៃប្រព័ន្ធពហុភាគីនិយមម នាំឱ្យមានគំនិតថា «អំណាចក្លាយជាសិទ្ធិ អ្នកខ្លាំងអាចធ្វើអ្វីដែលពួកគេចង់ ខណៈអ្នកខ្សោយត្រូវ តែរងគ្រោះដោយស្ងៀមស្ងាត់”។ ដូចនេះ យើងត្រូវតែរួមគ្នាថែរក្សាប្រព័ន្ធពហុភាគីនិយមដែលផ្អែកលើច្បាប់ និងទប់ស្កាត់នូវគោលគំនិតទាំងឡាយណា ដែលគំរាមកំហែងដល់សន្តិភាព សាមគ្គីភាព និងវិបុលភាពរួមរបស់ប្រជាជាតិ និងប្រជាជនយើង។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម វង សូត គូសបញ្ជាក់នូវគោលការណ៍ដ៏សំខាន់ ជូនអង្គសន្និសីទថា រដ្ឋឯករាជ្យទាំងអស់ ទោះតូចឬធំ ខ្លាំងឬខ្សោយ គឺមានកិត្យានុភាពស្មើគ្នានៅលើឆាកអន្តរជាតិ និងមិនគួរត្រូវបានរំលោភបំពាន ឬគំរាមកំហែង ពីរដ្ឋណាមួយផ្សេងឡើយ។ មានតែការគោរពឯករាជ្យភាព និងអធិបតេយ្យភាពគ្នាប៉ុណ្ណោះ ទើបជាមូលដ្ឋានគ្រឹះធានាវឌ្ឍនភាពជាតិ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិប្រកបដោយសមភាព មិត្តភាព និងផលប្រយោជន៍រួម៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm