កម្ពុជាមានស្តង់ដារចំនួន ៩៨៨ ដែលកំពុងប្រើប្រាស់លើប្រតិបត្តិការពាណិជ្ជកម្ម

2022/02/10 10:58:10 am        455

ភ្នំពេញ៖ កម្ពុជាមានស្តង់ដារចំនួន ៩៨៨ ស្តង់ដារ ដែលស្តង់ដារទាំងនោះ បានកំពុងយកមកប្រើប្រាស់ដោយវិស័យឯកជន និងផ្នែកសារធារណៈ សំដៅចូលរួមធានានូវសុវត្ថិភាព សុខុមាលភាពសាធារណៈ និងចូលរួមពង្រឹងគុណភាពការធ្វើពាណិជ្ជកម្ម ជាពិសេសការប្រកួតប្រជែង ផលិតផលនៅលើទីផ្សារ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើង នៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២១ និងលើកទិសដៅអនុវត្តការងារឆ្នាំ ២០២២ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី ៧ ខែ កុម្ភៈ ឆ្នាំ២០២២នេះថា ស្តង់ដារកម្ពុជា បានចំនួន ៣៩ ស្តង់ដារ ដោយ​គ្របដណ្តប់​ទៅលើផ្នែកសំណង់ និងសម្ភារៈ សំណង់ ផ្នែកសារធាតុ និងផលិតផលគីមីផលិតផល​កៅស៊ូ ​ផលិតផលអគ្គិសនី ​និងអេឡិចត្រូនិច ផលិតផល​គ្រឿងសម្អាង ​ផលិតផលយានយន្ត និងស្តង់ដារ​មួយចំនួនទៀត ផ្នែកប្រព័ន្ធគ្រប់គ្រង និង ផ្នែកឌីជីថលជាដើម, ជារួមគិតមកដល់​ពេលនេះ កម្ពុជាមានស្តង់ដារសរុបចំនួន ៩៨៨ ស្តង់ដារហើយ ដែលស្តង់ដារទាំងនេះ បាននិង កំពុងយកមកប្រើប្រាស់ដោយវិស័យឯកជន និងផ្នែកសារធារណៈមួយចំនួន។

ទាក់ទងការងារស្តង់ដារនេះ លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពពាណិជ្ជកម្មកម្ពុជា លើកឡើងថា ការអនុវត្តស្តង់ដារគឺមានសារៈ សំខាន់ណាស់ និងជាមូលដ្ឋានគ្រឹះដើម្បីបញ្ជាក់ថា ផលិតផលនោះមានគុណភាព ​និងសុវត្ថិភាព, ប្រសិនមិនមានស្តង់ដារ​ យើងក៏មិនដឹងថា ផលិតផលទាំងនោះមានគុណភាពបែបណា ​ហើយការក្រកួតជែងផលិតផលមុខទំនិញ នឹង​អាចជួបបញ្ហា​នៅលើទីផ្សារផងដែរ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី បន្តថា ​ទោះបីកម្ពុជានៅប្រឈមនឹងជំងឺកូវីដ-១៩ ការ​ចេញ​វិញ្ញាបនបត្រ​ផលិតផល ​និង​វិញ្ញាបនបត្រ ​បញ្ជាក់អនាម័យជូនដល់វិស័យឯកជនសម្រេចបាន ៦២ វិញ្ញាបនបត្រ​ សំដៅចូលរួមធានានូវ​សុវត្ថិភាព​ និង​សុខុមាលភាព​សាធារណៈ ​និង ​សង្គម និង​ចូលរួមក្នុងការពង្រឹងការធ្វើពាណិជ្ជកម្ម ​ឬសេវាកម្មប្រកបដោយគុណភាព និងប្រសិទ្ធភាព និង​ជួយដល់វិស័យផលិតកម្មខ្នាតតូច ឱ្យមានលទ្ធភាពប្រកួតប្រជែងដាក់លក់ ​ផលិតផលរបស់ខ្លួននៅ​លើទីផ្សារក្នុងស្រុកបាន៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am