ឯកឧត្តម​ ហ៊ុន​ ម៉ានី​ អញ្ជើញជាអធិបតីអបអរសាទរខួប១៥ឆ្នាំ នៃសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា​ និងខួប១១០ឆ្នាំនៃសភាយុវពាណិជ្ជករអន្តរជាតិ

2025/10/30 05:18:42 pm        152

កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម​ ហ៊ុន​ ម៉ានី​ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងកម្មវិធី«ជប់លៀងសាយជន៍អបអរសាទរខួប១៥​ ឆ្នាំរបស់សភាយុវពាណិជ្ជករអន្តរជាតិ»នៅសណ្ឋាគារសាន់អេនមូន​រីវឺសាយ(Sun and Moon Riverside Hotel)។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ក្រុមប្រឹក្សា​ភិបាល​ សមាជិក​ស​មាជិកា ក្រុមការងារសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ​ព្រមទាំងស្ថាប័ន​ឧបត្ថម្ភ​ដៃគូសហការនានា​។

ឯកឧត្តម​ ហ៊ុន​ ម៉ានី​ បានសម្ដែងនូវសេចក្តីសោមនស្សរីករាយដែលបានអញ្ជើញចូលរួមជួបជុំសំណេះសំណាលសមាជិកសមាជិកាសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា(JCI Cambodia) នាឱកាសនេះ។ 

ទន្ទឹមនឹងនេះដែរ ឯកឧត្តមក៏បានកោតសរសើរនិងវាយតម្លៃដ៏ខ្ពស់ចំពោះថ្នាក់ដឹកនាំសមាជិកJCIទាំងអស់ចំពោះការលះបង់​ខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការរួមចំណែកជាវិជ្ជមានដល់សង្គមជាតិកម្ពុជា​ និងសូមចូលរួមអបអរសាទរខួប១៥ឆ្នាំនៃសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា​ និងខួប១១០ឆ្នាំនៃសភាយុវពាណិជ្ជករអន្តរជាតិ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបានមានប្រសាសន៍ថាបេសកកម្មរបស់(JCI Cambodia) គឺជាការរួមចំណែកជាវិជ្ជមានដល់សង្គមជាតិកម្ពុជា​ដែលស្របទៅនឹងចក្ខុវិស័យរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ជាពិសេសការបន្ដចូលរួម ជាមួយរាជរដ្ឋាភិបាល អង្គការ ស្ថាប័ន ដៃគូ និងបុគ្គល ដែលមានបេះដូង និងបេសកកម្មដូចគ្នា ក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសកម្ពុជាឱ្យកាន់តែមានភាពរឹងមាំព្រមទាំងមានការទទួលស្គាល់ ក្នុងកម្រិតជាតិ និងអន្ដរជាតិ។

សូមជម្រាបផងដែរថា​ កម្មវិធីនេះរៀបចំឡើងដោយសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា(JCI Cambodia)ក្នុងគោលបំណងជួបជុំនូវសមាជិកសភាយុវពាណិជ្ជករទាំងជាតិនិងអន្តជាតិ ដើម្បីបន្តគាំទ្រនូវស្មារតីអភិវឌ្ឍសេដ្ឋកិច្ចជាតិ ព្រមទាំងកៀរគរបណ្ដាពាណិជ្ជករអន្តរជាតិ មកទទួលបាននូវបទពិសោធន៍នៃការវិនិយោគនៅប្រទេសកម្ពុជា។

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm