កម្ពុជា-កាណាដា ប្តេជ្ញាពង្រីងកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីភាពរីកចម្រើននៃប្រទេសទាំងពីរ

2025/10/30 06:22:02 pm        257

តូរ៉ុនតូ៖ កម្ពុជា-កាណាដា បានបង្ហាញនូវកាប្តេជ្ញាចិត្តខ្ពស់ ក្នុងការពង្រីងកិច្ចសហប្រតិបត្តិការទ្វេភាគី រួមគ្នាពង្រីកលំហពាណិជ្ជកម្ម ការវិនិយោគ និងផលប្រយោជន៍ទៅវិញទៅមក ប្រកបដោយចីរភាព និងទំនុកចិត្ត ដើម្បីភាពរីកចម្រើនកាន់តែខ្លាំងក្លា រវាងប្រទេស ទាំងពីរ។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ (ម៉ោងក្នុងតំបន់) បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Yasir Naqvi ជាសមាជិកសភា ប្រចាំ មណ្ឌលអូតាវ៉ា ក្នុងរដ្ឋធានីអូតាវ៉ា រដ្ឋអុនតារីយ៉ូ និងជាលេខាធិការសភាទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ និងរដ្ឋលេខាធិការទទួល បន្ទុកអភិវឌ្ឍន៍អន្តរជាតិ, ក្នុងជំនួបនាឱកាសនោះ បានប្រព្រឹត្តទៅដោយបរិយាកាសរីករាយ និងស្និទ្ធស្នាល ដោយបានពិភាក្សាផ្តោតជា ចម្បងលើការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី និងតួនាទីរបស់កម្ពុជា នៅក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការ អាស៊ាន-កាណាដាផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ក្នុងការកែលម្អបរិស្ថានធុរកិច្ច និងការលើកទឹកចិត្តវិនិយោគ តាមរយៈច្បាប់វិនិយោគថ្មី។ ឯកឧត្តម ក៏បានអញ្ជើញ វិនិយោគិនកាណាដា ឱ្យមកស្វែងយល់ពីសក្តានុពល បរិយាកាសវិនិយោគ និងពិនិត្យលទ្ធភាពបណ្តាក់ទុននៅកម្ពុជា ពិសេសលើវិស័យ បច្ចេកវិទ្យា ឧស្សាហកម្មបៃតង និងហេដ្ឋារចនាសម្ព័ន្ធ និងបានបង្ហាញនូវការគាំទ្ររបស់កម្ពុជា លើកិច្ចចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីអាស៊ាន-កាណាដា (ACAFTA) ដែលនឹងក្លាយជាកាតាលីករដ៏សំខាន់ សម្រាប់ការរីកចម្រើនសេដ្ឋកិច្ចរួមគ្នា។

ឯកឧត្តម Yasir Naqvi បានកត់សម្គាល់ពីការរីកចម្រើន នៃទំនាក់ទំនងពាណិជ្ជកម្មរវាងកាណាដា និងកម្ពុជា ក៏ដូចជាបណ្តា ប្រទេសអាស៊ាននានា ជាពិសេសក្នុងបរិបទនៃការអនុវត្តយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក របស់កាណាដា។

នៅថ្ងៃដ៏ដែលនេះដែរ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ Caroline Mulroney សមាជិកសភានៃរដ្ឋបាលខេត្តអុនតារីយ៉ូ និងជារដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការនិយាយភាសាបារាំង និងជាប្រធានក្រុមប្រឹក្សាភិបាលរតនាគារខេត្តអុនតារីយ៉ូ ក្នុងនោះឯកឧត្តមបានជម្រាបជូនអំពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ជាពិសេសយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលផ្តោតលើការទាក់ទាញការវិនិយោដោយផ្ទាល់ពីបរទេស ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការកែលម្អបរិយាកាសធុរកិច្ច។

ជាការឆ្លើយតប, លោកជំទាវក៏បានបង្ហាញនូវការកោតសរសើរចំពោះវឌ្ឍនភាពដ៏គួរឲ្យកត់សម្គាល់របស់កម្ពុជា និងបានចែក រំលែកបទពិសោធន៍ ក្នុងការអនុវត្តកំណែទម្រង់រដ្ឋបាលសាធារណៈ ការគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព និងការលើកកម្ពស់ តម្លាភាពក្នុងវិស័យសាធារណៈនានា៕ អត្ថបទ៖ សុន រ៉ាឌី

 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm