ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញធ្វើបាឋកថាពិសេសក្រោមប្រធានបទ “Nation and People First” ក្នុងកម្មវិធី «វេទិកាយុវជនកម្ពុជា ឆ្នាំ២០២៥»

2025/10/30 07:39:09 pm        325

នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញធ្វើបាឋកថាពិសេស ក្រោមប្រធានបទ “Nation and People First” ក្នុងកម្មវិធី «វេទិកាយុវជនកម្ពុជា ឆ្នាំ២០២៥» ដែលបានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលម៉ានី(អាគារ The Kampus)។ អញ្ជើញចូលរួមក្នុងវេទិកានេះរួមមាន ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំ លោក លោកស្រី ជាតំណាងមកពីក្រសួងស្ថាប័ន

វិស័យឯកជន អង្គការមិនមែនរាជរដ្ឋាភិបាល សមាគមន៍ពាក់ព័ន្ធ គ្រឹះស្ថានអប់រំនានា ក៏ដូចជា social influencer និងសិស្សានុសិស្សជាច្រើននាក់ផងដែរ។

ជាកិច្ចចាប់ផ្តើម លោកជំទាវ ស្រូយ សុជាតិ អគ្គលេខាធិកាក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍយុវជន នៃអគ្គលេខាធិកាដ្ឋាន(ក.ជ.យ.) និងជា សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានចំពោះឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និងអ្នកចូលរួមទាំងអស់ដែលបានចំណាយពេលវេលាមកចូលរួមក្នុងកម្មវិធីនាឱកាសនោះ។ ជាមួយគ្នានេះ លោកជំទាវ បានធ្វើរបាយការណ៍សង្ខេបអំពីសមិទ្ធផលសម្រេចបាននាពេលកន្លងមក និងបានបញ្ជាក់អំពី «វេទិកាយុវជនកម្ពុជា ឆ្នាំ២០២៥» ផ្ដោតលើគោលបំណងសំខាន់ៗរួមមាន លើកកម្ពស់ស្មារតីស្នេហាជាតិក្នុងចំណោមយុវជនកម្ពុជា ឱ្យយុវជនបានស្វែងយល់ឱ្យកាន់តែស៊ីជម្រៅ អំពីស្មារតីស្នេហាជាតិ ភាពពាក់ព័ន្ធ និងសារៈសំខាន់ចំពោះប្រទេសជាតិប្រកបដោយទំនួលខុសត្រូវ ដែលជំរុញឱ្យមាន ការឯកភាពជាតិ សន្តិភាព ការអភិវឌ្ឍ ផ្តល់សិទ្ធិអំណាចដល់យុវជនក្នុងការរួមចំណែកការពារអធិបតេយ្យភាព និងពង្រឹង បណ្តាញទំនាក់ទំនងរវាងយុវជន និងថ្នាក់ដឹកនាំ។

ជាកិច្ចបន្ទាប់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា និងជាអនុប្រធានប្រការក្រុមប្រឹក្សាជាតិកម្ពុជាអភិវឌ្ឍយុវជន បានចូលរួមអបអរសាទរចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា ក្នុងការចុះកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ និងអបអរសាទរស.ស.យ.ក.ក្នុងការទទួលពានរង្វាន់ ASEAN Prize 2025។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យក៏បានថ្លែងសុន្ទរកថាបើកម្មវិធី «វេទិកាយុវជនកម្ពុជា ឆ្នាំ២០២៥» ដោយបានរំលេចផងដែលថាគ្រប់ប្រទេសទាំងអស់ត្រូវតែមានការផ្លាស់សណ្តាប់ធ្នាប់ពិភពលោក ចំនួន៣ សំខាន់ៗ រួមមាន (១) សណ្តាប់ធ្នាប់នយោបាយ និងសន្តិសុខ (២) សណ្តាប់ធ្នាប់ផ្នែកសេដ្ឋកិច្ច(៣) សណ្តាប់ធ្នាប់ផ្នែកបច្ចេកវិទ្យា ជាពិសេសក្នុងពេលបច្ចុប្បន្ននេះយុវជនទាំងអស់ត្រូវសម្របខ្លួនក្នុងស្ថានភាពបច្ចុប្បន្ន នៅក្នុងការប្រើប្រាស់បញ្ញាសិប្បនិមិត្ត និងការកើនឡើងជំនាញថ្មីៗដូចជា ជំនាញ អ្នកមានឥទ្ធិពលក្នុងបណ្តាញសង្គម (influencer) ជាដើម៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm