Juan Martin del Potro ទំនង​ចូលនិវត្តន៍​ហើយ​ក្រោយ​ចាញ់​ជុំ​ដំបូង​នៅ​កម្មវិធី Argentina Open

2022/02/10 06:31:24 pm        90

​វាយកូនបាល់៖ ​អតីត​ជើងឯក US Open កីឡាករ​អា​ហ្ស​ង់​ទីន Juan Martin del Potro ទំនងជា​សំរេចចិត្ត​ចូលនិវត្តន៍​ហើយ​ក្រោយ​វិល​មក​ប្រកួត​ដំបូង​បរាជ័យ​ក្នុង​ជុំ​ទី១ កម្មវិធី Argentina Open​។ ​​កីឡាករ​វ័យ ៣៣ឆ្នាំ​ដែល​អវត្តមាន ២ឆ្នាំកន្លះ​ដោយសារ​របួស​នោះបាន​វិល​មក​ទីលាន​វិញ​ជា​លើកដំបូង តែ​បាន​ត្រឹម​បរាជ័យ​ក្រោម​ស្នាដៃ​កីឡាករ Federico Delbonis ៦-១ និង ៦-៣​។

​​ក្រោយ​ចប់​ការប្រកួត Martin del Potro បាន​សម្រក់​ទឹកភ្នែក និង​និយាយ​ទៅកាន់​អ្នកគាំទ្រ​ថា រូបគេ​ប្រហែល​មិន​ត្រលប់​មកវិញ​ទេ​។ Martin del Potro បានទទួល​ការវះកាត់​ជង្គង់​ដល់​ទៅ ៤លើក​តាំង​ប្រកួត​ចុងក្រោយ​នៅ​កម្មវិធី​មួយ​ត្រៀម Wimbledon កាលពី​ឆ្នាំ២០១៩​។ ​​អតីត​កីឡាករ​លំដាប់​លេខ ៣ ពិភពលោក​រូបនេះ​នៅពេលនេះ​ធ្លាក់​ឈរ​លំដាប់ថ្នាក់​លេខ ៧៥៧ ពិភពលោក​។ ​​រំលឹកថា Martin del Potro ធ្លាប់​យកឈ្នះ Roger Federer នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​លើក​ពាន US Open កាលពី​ឆ្នាំ២០០៩ ដែលជា​ជើងឯក Grand Slam តែមួយគត់​របស់គេ​។​ ​​ក្រោយមក Del Potro ក៏​ធ្លាប់​ឡើងដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Wimbledon ផងដែរ​នៅ​ឆ្នាំ២០១៣ ដោយ​ចាញ់ Novak Djokovic និង​ធ្លាប់​ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ French Open ពីរលើក​ផងដែរ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព

2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm