យុវជនត្រៀមខ្លួនជាស្រេចដើម្បីចូលរួមពិព័រណ៍ការងារ និងផលិតភាពជាតិនៅដើមខែវិច្ឆិកាខាងមុខ ខណៈមានឱកាសការងារ​ជាង៣ម៉ឺនកន្លែងមកពីគ្រប់វិស័យ

2025/10/30 01:34:01 pm        243

ក្រុមនិស្សិតដែលកំពុងរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (ធីវ៉េត) បញ្ជាក់ថា ពួកគេបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិនៅថ្ងៃទី១ និងទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខដើម្បីទៅស្វែងយល់ព័ត៌មានថ្មីៗបន្ថែម ជាពិសេសស្វែងយល់អំពីឱកាសការងារដ៏សម្បូរបែបនៅក្នុងព្រឹត្តការណ៍នេះ។

នៅក្នុងបទសម្ភាសន៍ជាមួយក្រុមនិស្សិតនៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) នៅព្រឹកថ្ងៃទី៣០ ខែតុលានេះ ពួកគាត់បានប្រាប់ថា មូលហេតុដែលត្រៀមខ្លួនដើម្បីទៅចូលរួមកម្មវិធីពិព័រណ៍ការងារ និងផលិតភាពជាតិនាពេលខាងមុខនេះ ដោយជាឱកាសដ៏ល្អមួ ដើម្បីបានទៅមើលឃើញដោយផ្ទាល់ជាមុន ដើម្បីងាយស្រួលសម្រេចចិត្តក្នុងការជ្រើសរើសក្រុមហ៊ុនណាមួយដែលពេញចិត្ត ព្រោះមានក្រុមហ៊ុនចូលរួមច្រើន និងមានឱកាសការងាររាប់ម៉ឺនកន្លែង ដែលនឹងត្រូវដាក់តាំងបង្ហាញអំពីតម្រូវការទីផ្សារការងារ។

ក្រុមនិស្សិតទាំងនេះបានលើកឡើងទៀតថា ពួកគេបានរៀបចំនូវឯកសារប្រវត្តិរូបរបស់ខ្លួន (CV) រួចរាល់ហើយដើម្បីត្រៀមយកដាក់ពាក្យស្វែងរកការងារជាមួយក្រុមហ៊ុនដែលស្រឡាញ់ពេញចិត្ត និងត្រូវតាមជំនាញដែលពួកគេកំពុងរៀន។

សូមជម្រាបថា ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៥នេះ ធ្វើឡើងក្រោមប្រធានបទ «វិថីឆ្ពោះទៅរកផលិតភាព៖ ផ្សារភ្ជាប់ជំនាញ បច្ចេកវិទ្យា និងឱកាសការងារ» មានរយៈពេល២ថ្ងៃ គឺថ្ងៃទី១-២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅអគារមជ្ឈមណ្ឌលពិព័រណ៌កោះពេជ្រ។ ពិព័រណ៍ការងារនេះមានការចូលរួមពីសំណាក់ក្រុមហ៊ុន សហគ្រាស ក្រសួង ស្ថាប័ន និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលប្រមាណ១៥០ ដែលមានស្តង់សរុបជាង១៨០ ដែលនឹងដាក់តាំងបង្ហាញពីឱកាសការងារយ៉ាងច្រើនសំបូរបែប ដែលនឹងផ្តល់ឱកាសការងាររហូតដល់ជាង ៣ម៉ឺនកន្លែង មកពីគ្រប់វិស័យ៕អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

នាយកអង្គការកម្មវិធីស្បៀងអាហារពិភពលោកថ្មីប្រចាំកម្ពុជា សន្យាបន្តកិច្ចសហប្រតិបត្តិការរៀបចំផែនការកាត់បន្ថយគ្រោះមហន្តរាយនៅកម្ពុជា
2025/10/30 07:29:00 pm        1
មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចាត់ទុកផ្លូវជាសរសៃឈាមដែលតភ្ជាប់ជំរុញគ្រប់អន្តរវិស័យ
2025/10/30 07:17:58 pm        1
ក្រសួងអប់រំ ជ្រើសរើសនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសវិជ្ជាជីវៈនាយកសាលារៀន ជំនាន់ទី៨
2025/10/30 06:43:01 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​វិមានក្រឹមឡាំងប្រតិកម្មយ៉ាងប្រុងប្រយ័ត្ន ចំពោះសុន្ទរកថាសាកល្បងនុយក្លេអ៊ែររបស់លោក Trump

2025/10/30 07:59:13 pm
​ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង៖ លោក Lee និងនាយករដ្ឋមន្ត្រីជប៉ុន នឹងធ្វើឲ្យទំនាក់ទំនងកាន់តែរឹងមាំ
2025/10/30 07:42:06 pm
​នាយកអង្គការកម្មវិធីស្បៀងអាហារពិភពលោកថ្មីប្រចាំកម្ពុជា សន្យាបន្តកិច្ចសហប្រតិបត្តិការរៀបចំផែនការកាត់បន្ថយគ្រោះមហន្តរាយនៅកម្ពុជា
2025/10/30 07:29:00 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចាត់ទុកផ្លូវជាសរសៃឈាមដែលតភ្ជាប់ជំរុញគ្រប់អន្តរវិស័យ
2025/10/30 07:17:58 pm
​អ៊ីស្រាអែលធ្វើការលុកលុយផ្នែកយោធាបណ្ដាលឲ្យមានអ្នកស្លាប់ នៅភាគខាងត្បូងលីបង់
2025/10/30 07:15:17 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/10/30 07:17:53 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/09/24 06:11:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/10/29 03:36:25 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/10/29 04:12:18 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/10/29 04:43:16 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am