កម្ពុជា-កាណាដា បើកកិច្ចពិភាក្សាតុមូលជំរុញពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ធុរកិច្ច និងពាណិជ្ជកម្ម

2025/10/30 10:41:36 pm        951

ភ្នំពេញ៖ កម្ពុជា-កាណាដា បើកកិច្ចពិភាក្សាការងារតុមូល ដែលជាព្រឹត្តិការណ៍ដ៏សំខាន់ ដើម្បីជំរុញពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ធុរកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជាពិសេសក្នុងក្របខណ្ឌនៃយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិករបស់កាណាដា ឱ្យកាន់តែស៊ីជម្រៅ។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ (ម៉ោងក្នុងតំបន់) បានដឹកនាំគណៈប្រតិភូកម្ពុជា បំពេញទស្សនកិច្ចនៅការិយាល័យកណ្តាលនៃក្រុមហ៊ុនសាជីវកម្ម Manulife Financial Corporation ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង តូរ៉ុនតូ ខេត្តអុនតារីយ៉ូ ប្រទេសកាណាដា ដើម្បីសិក្សា ស្វែងយល់ អំពីហេដ្ឋារចនាសម្ព័ន្ធការងារបែបទំនើប និងប្រតិបត្តិការប្រចាំថ្ងៃ ក្រោមការទទួលបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ពីសំណាក់លោកនាយក ប្រតិបត្តិ Phil Withering និងការបន្តកិច្ចពិភាក្សាការងារតុមូល ជាមួយស្ថាប័នជាដៃគូរបស់ Manulife និងស្ថាប័នពាក់ព័ន្ធមួយ ចំនួនទៀត។

គោលបំណងសំខាន់ៗនៃកិច្ចពិភាក្សាការងារតុមូល មានជាអាទិ៍៖ (១)- ការអភិវឌ្ឍទំនាក់ទំនងលើកកម្ពស់កិច្ចសន្ទនា ស្តីពី យុទ្ធសាស្ត្រជាក់ស្តែង ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគីរវាងកាណាដា និងកម្ពុជា, (២)- ការទាក់ទាញវិនិយោគ តាមរយៈការផ្សព្វផ្សាយពីសក្តានុពលវិនិយោគនៅកម្ពុជា និងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការកែលម្អបរិយាកាសធុរកិច្ច, និង(៣)- ការស្វែងរកឱកាសដើម្បីចែករំលែកជំនាញបច្ចេកទេសរបស់កាណាដាទៅកម្ពុជា សំដៅអភិវឌ្ឍមូលធនមនុស្ស ឱ្យសមស្រប ទៅនឹងតម្រូវការរបស់ធុរកិច្ច ជាពិសេសក្នុងវិស័យអាទិភាព។

គួររម្លឹកដែរថា៖ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ លោកជំទាវ Sara Wilshaw បានអញ្ជើញដឹកនាំគណៈប្រតិភូនៃ បេសកកម្ម ពាណិជ្ជកម្មក្រុមការងារកាណាដាឆ្នាំ២០២៥ មកបំពេញទស្សនកិច្ចនៅកម្ពុជា ដែលជាបេសកកម្មដ៏សំខាន់មួយ ក្រោមយុទ្ធសាស្ត្រ ឥណ្ឌូប៉ាស៊ីហ្វិក និងយុទ្ធសាស្ត្រពិពិធកម្មពាណិជ្ជកម្មរបស់កាណាដា ជាមួយគោលបំណងក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច តាមរយៈការសិក្សាស្វែងយល់ពីបរិយាកាសវិនិយោគ ឱកាសពាណិជ្ជកម្ម ខ្សែច្រវាក់ផ្គត់ផ្គង់ និងបង្កើតភាពជាដៃគូរយៈពេលវែង ប្រកប ដោយបរិយាប័ន្ន នៅក្នុងវិស័យពាក់ព័ន្ធសំខាន់ៗ ៕ អត្ថបទ៖ សុន រ៉ាឌី,


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm