បាតុកម្មផ្ទុះឡើងនៅទីក្រុង Douala របស់កាមេរូន ខណៈមេដឹកនាំបក្សប្រឆាំងបដិសេធជ័យជម្នះរបស់លោក Biya

2025/10/30 10:54:55 pm        67

មេដឹកនាំប្រឆាំងរបស់ប្រទេសកាមេរូន បានប្តេជ្ញាថា នឹងតស៊ូរហូតដល់ទទួលបាន «ជ័យជម្នះនៅទីបំផុត» លើលោកប្រធានាធិបតី Paul Biya ដោយអំពាវនាវឲ្យអ្នកគាំទ្ររបស់លោកបន្តការប្រមូលផ្តុំ ខណៈដែលក្រុមសង្គមស៊ីវិល បានថ្កោលទោសការស្លាប់ និងការចាប់ខ្លួន អំឡុងការតវ៉ា នៅក្នុងទីក្រុងនានា។

លោក Biya វ័យ ៩២ឆ្នាំ ដែលជាមេដឹកនាំមានវ័យចំណាស់ជាងគេបំផុតរបស់ពិភពលោក បានគ្រប់គ្រងកាមេរូន ចាប់តាំងពីឆ្នាំ១៩៨២ មក។ ជ័យជម្នះរបស់លោក នៅក្នុងការបោះឆ្នោតថ្ងៃទី១២ ខែតុលា ដែលត្រូវបានប្រកាសកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បានធ្វើឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើងៗ នៅក្នុងប្រទេសដែលផលិតកាកាវ និងប្រេង ជាទីដែលអ្នករិះគន់ចោទប្រកាន់លោកថា បានប្រើស្ថាប័នរដ្ឋ ដើម្បីបន្តរក្សាអំណាច។

កាលពីព្រឹកថ្ងៃពុធ (ទី២៩ ខែតុលា) អ្នកគាំទ្ររបស់លោក Issa Tchiroma Bakary ជាអតីតអ្នកនាំពាក្យរដ្ឋាភិបាលដែលបានប្រែក្លាយទៅជាគូប្រជែងរបស់លោក Biya បានធ្វើដំណើរជាថ្មីម្ដងទៀតទៅកាន់ដងផ្លូវនៃទីក្រុងសេដ្ឋកិច្ច Douala ដែលនៅតែពោរពេញទៅដោយកម្ទេចកម្ទី និងសំបកកង់រថយន្ត បន្ទាប់ពីមានភាពចលាចលជាច្រើនថ្ងៃ។

នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធ ក្រុមសង្គមស៊ីវិល ដែលគេស្គាល់ថា «ក្រោកឈរឡើង ដើម្បីកាមេរូន» បានប្រាប់ឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ២៣នាក់ ត្រូវបានសម្លាប់ដោយកងកម្លាំងសន្តិសុខដែលបានបង្ក្រាបក្រុមអ្នកតវ៉ា ចាប់តាំងពីចុងសប្តាហ៍កន្លងមក។

ទីភ្នាក់ងារសារព័ត៌មាន Reuters មិនអាចបញ្ជាក់ដោយឯករាជ្យបានឡើយ សម្រាប់តួលេខទាំងនោះ ហើយអ្នកនាំពាក្យរដ្ឋាភិបាល ក៏មិនបានឆ្លើយតបនោះដែរ សម្រាប់សំណើសុំការអត្ថាធិប្បាយ។ នៅតំបន់ផ្សេងទៀតនៃទីក្រុងដែលមានភាពអ៊ូអរនេះ ការធ្វើអាជីវកម្មបានចាប់ផ្តើមឡើងវិញជាបណ្តើរៗហើយ បន្ទាប់ពីបានបិទដោយសារតែការតវ៉ា និងភាពចលាចល ខណៈដែលចរាចរណ៍នៅមិនទាន់មមាញឹកនោះទេ៕

អត្ថបទដែលទាក់ទង

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        1
អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        31
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        53

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក

2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm