ចិននឹងបញ្ជូនអវកាសយានិកក្មេងបំផុត និងសត្វកណ្ដុរ ទៅកាន់ទីអវកាស ក្នុងសប្តាហ៍នេះ

2025/10/30 11:00:00 pm        87

ក្រុមអាជ្ញាធរ នៅថ្ងៃព្រហស្បតិ៍ (ទី៣០ ខែតុលា) នេះ បានឲ្យដឹងថា អវកាសយានិក សម្រាប់ការហោះហើរមានមនុស្សបន្ទាប់របស់ប្រទេសចិនទៅកាន់ស្ថានីយអវកាស Tiangong នឹងរួមបញ្ចូលអវកាសយានិកវ័យក្មេងបំផុតមិនធ្លាប់មានរបស់ប្រទេស ដើម្បីបំពេញបេសកកម្មអវកាស ព្រមទាំងសត្វកណ្តុរមន្ទីរពិសោធន៍ចំនួន ៤ក្បាលផងដែរ។

អ្នកនាំពាក្យទីភ្នាក់ងារអវកាសចិន (CMSA) លោក Zhang Jingbo បាននិយាយថា បេសកកម្មយាន Shenzhou-21 គ្រោងនឹងហោះឡើងនៅវេលាម៉ោង ១១:៤៤យប់ ម៉ោងក្នុងស្រុក នៅថ្ងៃទី៣១ ខែតុលា ពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan នៅភាគពាយព្យប្រទេសចិន។

ស្ថានីយអវកាស Tiangong ដែលមានក្រុមអវកាសយានិក ៣នាក់ ត្រូវបានផ្លាស់ប្តូរគ្នារៀងរាល់ ៦ខែម្តង គឺជាទីតាំងដ៏មានតម្លៃបំផុតនៃកម្មវិធីអវកាសរបស់ប្រទេសចិន ដែលទឹកប្រាក់រាប់ពាន់លានដុល្លារត្រូវបានចំណាយ ក្នុងកិច្ចប្រឹងប្រែង ដើម្បីតាមឲ្យទាន់សហរដ្ឋអាមេរិក និងរុស្ស៊ី។

ក្រុមអវកាសយានិកនេះ នឹងដឹកនាំដោយអ្នកបើកយានអវកាសជើងចាស់ លោក Zhang Lu ដែលបានចូលរួមក្នុងបេសកកម្ម Shenzhou-15 កាលពីជាង ២ឆ្នាំមុន។ លោកនឹងដឹកនាំអ្នកជំនាញផ្នែកបន្ទុក លោក Zhang Hongzhang និងវិស្វករហោះហើរ លោក Wu Fei សម្រាប់ការហោះហើរអវកាសលើកដំបូងរបស់ពួកគេ។

អាជ្ញាធរបានប្រាប់ថា លោក Wu ដែលទើបតែមានអាយុ ៣២ឆ្នាំ នឹងត្រូវក្លាយជាអវកាសយានិកវ័យក្មេងបំផុតរបស់ចិន ដែលបំពេញបេសកកម្មនៅទីអវកាស គិតរហូតមកដល់បច្ចុប្បន្ននេះ។ អ្នកនាំពាក្យ CMSA លោក Zhang បាននិយាយថា បេសកកម្មនេះ ក៏រួមមានសត្វកណ្ដុរ ៤ក្បាលផងដែរ ឈ្មោល ២ក្បាល និងញី ២ក្បាល ដែលនឹងក្លាយជាកម្មវត្ថុនៃការពិសោធន៍លើកដំបូង នៅក្នុងគន្លងតារាវិថីរបស់ចិន ពាក់ព័ន្ធនឹងសត្វកណ្ដុរ

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        243
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        285
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        264

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm