តម្លៃមាសនឹងស្រុតចុះ បន្ទាប់ពីប្រមុខធនាគារកណ្តាលអាម៉េរិក បង្ហាញគោលជំហរមិនបន្តកាត់អត្រាការប្រាក់

2025/10/30 11:59:30 pm        344

ភ្នំពេញ ៖ អ្នកជំនាញប្រឹក្សាយោបល់ផ្នែកហិរញ្ញវត្ថុ មើលឃើញថា តម្លៃហាងឆេងមាសនៅលើទីផ្សារសកលនឹងបន្តធ្លាក់ចុះ ខណៈដែលប្រមុខ នៃធនាគារកណ្តាលសហរដ្ឋអាម៉េរិក បង្ហាញគោលជំហរនឹងមិនកាត់អត្រាការប្រាក់រហូតដល់ចុងឆ្នាំនេះ នឹងការរំពឹងទុក នៃការចរចារ ទំនាស់ពាណិជ្ជកម្មរវាងមេដឹកចិននិងអាម៉េរិក ដែលបានកំពុងធ្វើឡើងនៅប្រទេសចិន។

​លោក ឈា ឆាយហេង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ PP Link Securities ថ្លែងប្រាប់ BTV អំពីតម្លៃទីផ្សារហាងឆេង មាសនៅលើទីផ្សារពិភពលោកបច្ចុប្បន្ន នេះថា នាពេលកន្លងមក តម្លៃហាងឆេងមាសនៅលើទីផ្សារពិភពលោក បានហក់ឡើងខ្ពស់ ដល់ ៤.៣៧៧ ដុល្លារ ក្នុងមួយអោន ឬ ៥.២៧១ ដុល្លារ ក្នុងមួយតម្លឹង, មកដល់បច្ចុប្បន្ន តម្លៃមាសបានធ្លាក់ចុះដល់ប្រមាណ ៣.៩៣៧ ក្នុងមួយ អោន ឬ ៤.៧៤៣ ដុល្លារ ក្នុងមួយតម្លឹងវិញ។  

លោក បន្តឱ្យដឹងថា ចំពោះការប្រែប្រួលនៃតម្លៃហាងឆេងមាសនេះ គឺដោយសារកត្តានយោបាយ និងកត្តារូបិយវត្ថុរបស់ ធនាគារកណ្តាលសហរដ្ឋអាម៉េរិក ជាក់ស្តែងការប្រកាសកាត់អត្រាការប្រាក់របស់ធនាគារកណ្តាលសហរដ្ឋអាម៉េរិក ពីប្រមាណ ៤.២៥ ភាគរយ មកនៅត្រឹម ៤ ភាគរយ នៅថ្ងៃទី៣០ ខែតុលានេះ ជាទូទៅ, នៅពេលមានការប្រកាសកាត់អត្រាការប្រាក់ម្តងៗ គឺធ្វើឱ្យលុយ ដុល្លារធ្លាក់ថ្លៃ ហើយមាសនឹងឡើងថ្លៃ តែជាក់ស្តែងតម្លៃមាសនៅតែបន្តធ្លាក់ចុះ ដោយសារប្រមុខនៃធនាគារកណ្តាលសហរដ្ឋអាម៉េរិក បានថ្លែងនៅក្នុងការកាត់អត្រាការប្រាក់នេះថា គោលជំហររបស់ធនាគារកណ្តាលសហរដ្ឋអាម៉េរិក នឹងមិនកាត់អត្រាការប្រាក់នៅក្នុង ខែ១២ នេះឡើយ។ ការលើកឡើងបែបនេះ បានធ្វើឱ្យអ្នកវិនិយោគធំៗ មើលឃើញថា ប្រាក់ដុល្លារនៅលើទីផ្សារនឹងអាចឡើងថ្លៃ ពីឥឡូវរហូតដល់ចុងឆ្នាំ, ដែលបញ្ហានេះ បានធ្វើឱ្យអ្នកវិនិយោគលក់មាសចេញ និងទិញប្រាក់ដុល្លារចូល។ 

លោក បន្ថែមឱ្យដឹងទៀតថា អ្វីដែលយើងនៅទន្ទឹងរង់ចាំបន្ថែមទៀតនោះ គឺការចរចារទំនាស់ពាណិជ្ជកម្ម រវាងសហរដ្ឋអា មេរិក និងប្រទេសចិន បានធ្វើឡើងនៅថ្ងៃទី៣០ ខែតុលានេះ ក្នុងជំនួបរវាងឯកឧត្តម ដូណាត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និង ឯកឧត្តម ស៊ីជីងពីង ប្រធានាធិបតីប្រទេសចិន មុនកិច្ចប្រជុំនៅកូរ៉េខាងត្បូង ដើម្បីចរចារពីការធ្វើពាណិជ្ជកម្ម ជាពិសេសពន្ធបដិកា ដែលសហរដ្ឋអាមេរិកដាក់ទៅលើប្រទេសចិន។ បញ្ហានេះប្រសិនបើការចរចារ រវាងប្រទេសមហាអំណាចទាំងពីរត្រូវរ៉ូវគ្នា តម្លៃហាង ឆេងមាសសកល នឹងអាចដាំដូងចុះបន្ថែមទៀត។

លោក ឈា ឆាយហេង បញ្ជាក់បន្ថែមថា អ្វីដែលហាងឆេងមាសកំពុងរងសម្ពាធ ដោយសារពិភពលោកបានកំពុងវិវត្តន៍ទៅរក ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចជាសកល ដូច្នេះដុំមាសដែលវិនិយោគិនទិញទុកគរពីមុន បាននិងកំពុងបញ្ចេញនៅលើទីផ្សារ ពោលគឺបានបញ្ចេញដុំមាស ទិញដុល្លារ ឬការបញ្ចេញដុំមាស ទិញបណ្ណបំណុល ឬភាគហ៊ុនជាដើម។

 សូមបញ្ជាក់ថា តម្លៃហាងឆេងមាសលើទីផ្សារអន្តជាតិ គិតត្រឹមថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥នេះ តម្លៃមាសក្នុងមួយជី មានចំនួន ៤៧៧ ដុល្លារ, មួយអោន ៣.៩៦១ ដុល្លារ, មួយតម្លឹង ៤.៧៧២ ដុល្លារ និងមួយគីឡូមាស មានតម្លៃជាង ១២៧ ពាន់ដុល្លារ អាម៉េរិក៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm