ប្រភពសន្តិសុខប៉ាគីស្ថាន៖ កិច្ចចរចាសន្តិភាពប៉ាគីស្ថាន-អាហ្វហ្គានីស្ថាន ទំនងចាប់ផ្ដើមឡើងវិញ

2025/10/31 12:45:55 am        71

ប្រភពសន្តិសុខប៉ាគីស្ថាន បានប្រាប់ឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ (ទី៣០ ខែតុលា) នេះថា ប្រទេសប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន ទំនងជានឹងរៀបចំកិច្ចចរចាសន្តិភាពជុំមួយទៀត នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី។

កិច្ចចរចាសម្របសម្រួលដោយប្រទេសកាតា និងទួរគី បានកើតឡើងបន្ទាប់ពីមានការប៉ះទង្គិចគ្នាបណ្ដាលឲ្យមានអ្នកស្លាប់ច្រើនបំផុត រវាងប្រទេសជិតខាងអាស៊ីខាងត្បូងទាំង២ ដែលជាលើកដំបូង គិតចាប់តាំងពីក្រុមតាលីបង់បានឡើងកាន់អំណាចក្នុងឆ្នាំ២០២១ នៅអាហ្វហ្គានីស្ថាន។

មនុស្សជាង ៧០នាក់ បានស្លាប់ និងរាប់រយនាក់បានរងរបួស នៅក្នុងអំពើហិង្សាដែលបានកើតឡើងបន្ទាប់ពីមានការបំផ្ទុះនៅទីក្រុងកាប៊ុល កាលពីថ្ងៃទី៩ ខែតុលា ដែលអាជ្ញាធរតាលីបង់បានដាក់ការទទួលខុសត្រូវទៅលើប៉ាគីស្ថាន។ ភាគីទាំង២ បានជួបប្រជុំគ្នានៅទីក្រុងអ៊ីស្តង់ប៊ុល ចាប់តាំងពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ ក្នុងគោលបំណងធានាឲ្យបានសន្តិភាព មុនពេលដែលទីក្រុងអ៊ីស្លាម៉ាបាដ បានបញ្ជាក់កាលពីថ្ងៃពុធថា ការចរចាបានដួលរលំហើយ។

ដោយបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយសារតែខ្លួនមិនត្រូវបានអនុញ្ញាតឲ្យពិភាក្សាប្រធានបទនេះជាសាធារណៈ ប្រភពនោះបានប្រាប់ថា៖ «តាមសំណើរបស់របបតាលីបង់អាហ្វហ្គានីស្ថាន កិច្ចចរចាមួយទៀត រវាងប៉ាគីស្ថាន និងទីក្រុងកាប៊ុល ទំនងជានឹងធ្វើឡើងនៅអ៊ីស្តង់ប៊ុល»។

ចំណែកទូរទស្សន៍រដ្ឋអាហ្វហ្គានីស្ថាន RTA ក៏បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះដែរថា៖ «ការចរចារដែលជាប់គាំងនេះ ត្រូវបានកំណត់ចាប់ផ្ដើមឡើងវិញនៅទីក្រុងអ៊ីស្តង់ប៊ុល ក្រោមការសម្របសម្រួលរបស់ប្រទេសទួរគី និងកាតា»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        114
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        108
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        106

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm