ចិននឹងធ្វើការជាមួយអាមេរិក ដើម្បីអនុវត្តកិច្ចព្រមព្រៀងឲ្យមានប្រសិទ្ធិភាព ក្រោយជំនួបលោក Xi-Trump

2025/10/31 01:42:24 am        88

ក្រសួងពាណិជ្ជកម្មចិននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ពួកគេចង់ធ្វើការជាមួយសហរដ្ឋអាមេរិក ដើម្បីអនុវត្តកិច្ចព្រមព្រៀងឲ្យមានប្រសិទ្ធិភាព ដោយហេតុត្រូវធ្វើឲ្យមានស្ថិរភាព និងធ្វើឲ្យមានភាពច្បាស់លាស់អស្ចារ្យជាងមុនចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-សហរដ្ឋអាមេរិក ហើយនិងសេដ្ឋកិច្ចសកលលោក ។

 សេចក្តីអត្ថាធិប្បាយរបស់អ្នកស្រី He Yongqian គឺជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បានកើតមានឡើង ក្រោយសេចក្តីប្រកាសរបស់ក្រសួង បន្ទាប់ពីកិច្ចប្រជុំពាណិជ្ជកម្មរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ជាមួយប្រធានាធិបតីចិនលោក Xi Jinping មុននេះ នៅប្រទេសកូរ៉េខាងត្បូង ។

 សេចក្តីប្រកាសនេះ បន្តនិយាយថា ចិន នឹងសហរដ្ឋអាមេរិក បានឯកភាពបន្តការបញ្ឈប់សង្រ្គាមពាណិជ្ជកម្មបណ្តោះអាសន្នរយៈពេល ១ឆ្នាំទៀត ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងដែលពួកគេឈានដល់ ក្រោយក្រុមមន្រ្តីសេដ្ឋកិច្ចជាន់ខ្ពស់ ជួបគ្នានៅប្រទេសម៉ាឡេស៊ី កាលពីសប្តាហ៍មុន ។

 ចិនបានឯកភាពផ្អាកការគ្រប់គ្រងការនាំចេញដែលបានប្រកាសនៅក្នុងខែនេះលើរ៉ែកម្រ គឺជាសារធាតុដើរតួដ៏ចាំបាច់ក្នុងការផលិតរថយន្ត យន្តហោះ និងអាវុធដែលបានក្លាយជាប្រភពដ៏មានឥទ្ធិពលបំផុតរបស់ទីក្រុងប៉េកាំង នៅក្នុងសង្រ្គាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ។

ពេលប្រាប់ក្រុមអ្នកសារព័ត៌មាននៅលើយន្តហោះ AirForce One ភ្លាមៗបន្ទាប់ពីចាកចេញពីទីក្រុង Busanរបស់កូរ៉េខាងត្បូង លោក Trump បាននិយាយថា នេះជាកិច្ចប្រជុំដ៏ល្អ និងជោគជ័យមួយរវាងចិន និងសហរដ្ឋអាមេរិក ហើយពន្ធដែលដាក់លើការនាំចូលរបស់ចិន នឹងត្រូវបន្ថយមកត្រឹម ៤៧ភាគរយ ពីអត្រា ៥៧ភាគរយកាលពីមុន ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm