ក្រុមជួយសង្រ្គោះ បានទាញយកសាកសពមនុស្ស ២នាក់ ចេញពីគំនរអគារបាក់បែកកម្ពស់ ៥ជាន់ដែលបានបាក់ បន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ីនៅទីក្រុង Zaporizhzhia ប្រទេសអ៊ុយក្រែននាថ្ងៃព្រហស្បតិ៍នេះ ។

យោងតាមការអះអាងរបស់រដ្ឋបានយោធាតំបន់ Zaporizhzhia បានឲ្យដឹងថា មនុស្សយ៉ាងហោច ២៣នាក់ បានរងរបួស រួមទាំងក្មេងៗ ៦នាក់ផងដែរ ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy និយាយថា រុស្ស៊ីបានបើកការវាយប្រហារយានដ្រូន ៦៥០គ្រឿង និងមីស៊ីល ៥០គ្រាប់ កាលពីយប់កន្លងទៅ ។
លោកបាននិយាយនៅលើបណ្តាញព័ត៌មានសង្គម Xថា ភាគច្រើននៃយានដ្រូន និងមីស៊ីល ត្រូវបានបាញ់ទម្លាក់ តែអកុសលមាននូវការវាយប្រហារត្រូវចំគោលដៅ ។
កងកម្លាំងរុស្ស៊ី បានវាយប្រហារគោលដៅថាមពលមុនរដូវរងាដែលត្រូវការកម្តៅច្រើន ធ្វើឲ្យកាត់ផ្តាច់ចរន្តអគ្គិសនីដល់ពលរដ្ឋអ៊ុយក្រែនរាប់ម៉ឺនគ្រួសារ ។
នាយករដ្ឋមន្រ្តីអ៊ុយក្រែនលោក Yulia Svyrydenko និយាយថា រុស្ស៊ីព្យាយាមធ្វើឲ្យមានគ្រោះថ្នាក់មនុស្សធម៌នៅអ៊ុយក្រែន គាប់ជួននឹងរដូវរងាជិតមកដល់ ក្រោយការវាយប្រហារតាមច្រកអាកាសទ្រង់ទ្រាយធំមួយទៀត កាលពីសប្តាហ៍មុន ៕
