បណ្តារោងចក្របន្តបាញ់ថ្នាំសម្លាប់មេរោគជាប្រចាំ និងធ្វើតេស្ត​លើ​កម្មករ​ក្នុង​ករណី​សង្ស័យ​កូវីដ-១៩

2022/02/10 07:55:42 pm        386

ភ្នំពេញ៖ តាមបណ្ដារោងចក្រនៅតែបន្ដដាក់ចេញវិធានការការពាររៀងៗខ្លួន ធ្វើយ៉ាងណា​ដើម្បី​ទប់ស្កាត់​ការឆ្លងទ្រង់ទ្រាយធំ ​ដែលអាចប៉ះពាល់​ដល់ដំណើរការផលិត រឺផ្អាកដំណើរការជា​បណ្ដោះ​អាសន្ន។ ជាក់ស្ដែងសម្រាប់រោងចក្រមួយកន្លែងនៅក្រុងតាខ្មៅ ខេត្តកណ្ដាល ​បានបន្តបាញ់ថ្នាំ​សម្លាប់​មេរោគ ២ដងក្នុង១សប្ដាហ៍ ​និងធ្វើតេស្តលើ​បុគ្គលិក​ក្នុង​ករណី​មាន​បញ្ហា​សុខភាព ហើយ​រោងចក្រ​ក៏នៅតែបន្ត ​អនុវត្តការពាក់ម៉ាសការពារ ​ការពិនិត្យកម្ដៅ និងវិធានការចាំបាច់ជាច្រើនទៀត ខណៈដែលវីរុសបំប្លែងថ្មី អូមីក្រុងបន្តកើនឡើងគួរឱ្យព្រួយបារម្ភ។

ករណីកើនឡើងនៃការឆ្លងវីរុសបំប្លែងថ្មី ​អូមីក្រុង ​កំពុងបន្តកើនឡើងជារៀងរាល់ថ្ងៃនេះ គឺជាការ​ព្រួយ​បារម្ភសម្រាប់រោងចក្រ។​ នេះជាការលើកឡើងរបស់​ អ្នកស្រី គួច ដាវី ជាប្រធាន​គ្រប់គ្រង​ធនធាន​មនុស្សនៃរោងចក្រមួយកន្លែងនៅក្រុងតាខ្មៅ ​ខេត្តកណ្ដាល ។

ទន្ទឹមនឹងការព្រួយបារម្ភនេះ ​អ្នកស្រីបញ្ជាក់ថា ​រោងចក្រនៅតែអនុវត្តវិធានការការពារ ដោយ​មិន​ធ្វេសប្រហែសនោះទេ។ ​ក្រៅពីការតម្រូវឱ្យពាក់ម៉ាសការពារ ការពិនិត្យកម្ដៅ រោងចក្រគឺតែងតែ​បាញ់ថ្នាំ​សម្លាប់មេរោគចំនួន ​២ដងក្នុង ១សប្ដាហ៍ ​និងធ្វើតេស្ត​លើកម្មករ​កម្មការិនី ​ដែលមាន​បញ្ហា​សុខភាព​ រួមទាំង​ការចាក់វ៉ាក់សាំងដូស​ជម្រុញ​សម្រាប់កម្មករកម្មការិនី ​និង​វិធាន​ការផ្សេងទៀត ដើម្បី​ការពារកុំឱ្យមានការឆ្លងរីករាលដាលក្នុងរោងចក្រ។

ការកើនឡើងនៃ ករណីវិជ្ជមានវីរុសបំប្លែងថ្មីអូមីក្រុងនេះ ​ក៏ជាការព្រួយបារម្ភសម្រាប់កម្មករ កម្មការិនី​។ ពួកគាត់ព្រួយបារម្ភពីការឆ្លង ​និងចម្លងទៅក្រុមគ្រួសារ ​និង​បារម្ភពីការឆ្លងទ្រង់ទ្រាយធំ ដែល​អាច​ឈានដល់ការផ្អាករោងចក្រ ​ប៉ះពាល់ដល់ប្រាក់ចំណូល។ ​ទន្ទឹមនឹងការព្រួយបារម្ភ ពួកគាត់​ក៏​ដឹងច្បាស់​ពីកាតព្វកិច្ចរៀងខ្លួន​ ដោយ​ទទួលការការចាក់វ៉ាក់សាំង និងបន្តការការពារខ្លួន។

បច្ចុប្បន្នតាម​ទិន្នន័យ​ប្រចាំថ្ងៃរបស់ក្រសួងសុខាភិបាល ​បង្ហាញថា ​ការឆ្លងកូវីដ-១៩ ជាពិសេសវីរុស​បំប្លែងថ្មី ​អូមីក្រុងគឺមានការឡើង។​ ការកើនឡើងនេះ ក៏បានជំរុញឱ្យប្រមុខរាជរដ្ឋាភិបាល​ចេញ​សារសម្លេង ​ឱ្យមានការបង្កើនការការពារ ​កាត់បន្ថយការជួបជុំ និងត្រូវបន្តការប្រុងប្រយ័ត្ន​ខ្ពស់​ផងដែរ។

ជាក់ស្ដែងក្រសួងសុខាភិបាល ​​បានប្រកាសរកឃើញនូវករណីវិជ្ជមានកូវីដ-១៩​ ចំនួន​ ២៦២ករណី សម្រាប់​ថ្ងៃទី ៩ខែកុម្ភៈ ​ក្នុងនោះជាករណី ​អូមីក្រុងទាំងអស់ ហើយករណីឆ្លងក្នុង​សហគមន៍​មាន​រហូតដល់ ​២២៦ករណី​។ ក្រសួង​សុខាភិបាលកាលពីម្សិលមិញ ក៏បានចេញសេចក្ដីជូនព័ត៌មាន​ដោយ​ក្រើន​រម្លឹក​ប្រជាពលរដ្ឋត្រូវ​ទៅចាក់វ៉ាក់សាំងដូសជម្រុញ ​និងដូសទី ៤ផងដែរ៕ អត្ថបទ៖ គឹមហុក

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm