វិមានក្រឹមឡាំងប្រតិកម្មយ៉ាងប្រុងប្រយ័ត្ន ចំពោះសុន្ទរកថាសាកល្បងនុយក្លេអ៊ែររបស់លោក Trump

2025/10/31 02:59:13 am        83

វិមានក្រឹមឡាំង នៅថ្ងៃព្រហស្បតិ៍ (ទី៣០ ខែតុលា) នេះ បានប្រតិកម្មយ៉ាងប្រុងប្រយ័ត្ន ចំពោះការកត់សម្គាល់របស់លោកប្រធានាធិបតី Donald Trump អំពីការចាប់ផ្ដើមសាកល្បងអាវុធនុយក្លេអ៊ែរឡើងវិញដោយសហរដ្ឋអាមេរិក ដោយបញ្ជាក់ថា រុស្ស៊ីមិនបានសាកល្បងទេ ប៉ុន្តែថា ទីក្រុងមូស្គូនឹងអនុវត្តតាម ប្រសិនបើទីក្រុងវ៉ាស៊ីនតោនធ្វើដូច្នោះ។

គួរបញ្ជាក់ថា នៅថ្ងៃព្រហស្បតិ៍នេះ លោក Trump បានបញ្ជាឲ្យយោធាអាមេរិកចាប់ផ្ដើមសាកល្បងអាវុធនុយក្លេអ៊ែរឡើងវិញភ្លាមៗ បន្ទាប់ពីបានខានរយៈពេល ៣៣ឆ្នាំ ដោយការកត់សម្គាល់នេះកើតមានឡើងត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះមុនពេលចាប់ផ្តើមកិច្ចប្រជុំជាមួយប្រធានាធិបតីចិន លោក Xi Jinping។

លោក Trump បានសង្កត់ធ្ងន់ថា ដោយសារមាន «កម្មវិធីសាកល្បងរបស់ប្រទេសផ្សេង» សហរដ្ឋអាមេរិកនឹងចាប់ផ្តើមសាកល្បង «ផ្អែកលើមូលដ្ឋានស្មើភាពគ្នា»។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា៖ «លោកប្រធានាធិបតី Trump បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍របស់លោកថា ប្រទេសផ្សេងទៀតកំពុងចូលរួមក្នុងការសាកល្បងអាវុធនុយក្លេអ៊ែរ។ រហូតមកដល់ពេលនេះ យើងមិនដឹងថា តើមានប្រទេសណាមួយកំពុងធ្វើសាកល្បងនោះទេ»។

លោកបានបន្ថែមថា ប្រទេសរុស្ស៊ីមិនបានទទួលការជូនដំណឹងជាមុនពីសហរដ្ឋអាមេរិក អំពីការផ្លាស់ប្តូរគោលជំហររបស់ទីក្រុងវ៉ាស៊ីនតោន ជុំវិញការសាកល្បងនុយក្លេអ៊ែរនោះទេ។ ហើយនៅពេលត្រូវបានសួរថា តើវិមានក្រឹមឡាំងយល់ថា ការប្រណាំងអាវុធនុយក្លេអ៊ែរថ្មី ត្រូវបានបង្កឡើងដោយការកត់សម្គាល់របស់លោក Trump ដែរ ឬយ៉ាងណានោះ លោក Peskov បានតបថា «មិនពិតនោះឡើយ»។

ជាមួយគ្នានេះ លោក Peskov បានគូសបញ្ជាក់ថា ការសាកល្បងមីស៊ីលតម្រង់គោលដៅ Burevestnik នៅថ្ងៃទី២១ ខែតុលា និងមីស៊ីលបាញ់ក្រោមទឹកដើរដោយថាមពលនុយក្លេអ៊ែរ Poseidon នៅថ្ងៃទី២៨ ខែតុលា គឺពិតជាមិនមែនជាការសាកល្បងអាវុធនុយក្លេអ៊ែរទេ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm