ជនប៉ាឡេស្ទីននៅទីក្រុង Khan Younis ព្រួយបារម្ភខ្លាំងពីការវាយប្រហារថ្មីរបស់អ៊ីស្រាអែល

2025/10/31 03:16:39 am        111

នៅថ្ងៃព្រហស្បតិ៍នេះ គ្រួសារជម្លៀសខ្លួនប៉ាឡេស្ទីននៅទីក្រុង Khan Younis បានបង្ហាញការព្រួយបារម្ភខ្លាំងរបស់ពួកគេចំពោះការវិលត្រឡប់មករកសង្រ្គាមវិញនៅតំបន់ហ្កាហ្សា ដោយពួកគេរៀបរាប់ថា រៀងរាល់យប់ពួកគេលែងបានដេកពួនទៀតហើយ គ្រឿងផ្គត់ផ្គង់ក៏អស់ដែរ ខណៈក្មេងៗនាំគ្នាដឹកជញ្ជូនទឹកនៅជិតជំរំសំពត់តង់ ។

អ៊ីស្រាអែលនិយាយកាលពីថ្ងៃពុធថា ពួកគេនៅតែប្តេជ្ញាចិត្តចំពោះបទឈប់បាញ់គាំទ្រដោយសហរដ្ឋអាមេរិកនៅតំបន់ហ្កាហ្សា បើទោះបីជាមានការសងសឹករបស់ពួកគេចំពោះការស្លាប់របស់ទាហានអ៊ីស្រាអែលម្នាក់ជាមួយនឹងការទម្លាក់គ្រាប់បែកពេញមួយថ្ងៃដែលក្រុមអាជ្ញាធរសុខភាពហ្កាហ្សានិយាយថា បានសម្លាប់មនុស្ស ១០៤នាក់ ក៏ដោយ ។

លោក Fathi Al-Najjarគឺជាជនប៉ាឡេស្ទីនមួយរូបជម្លៀសខ្លួនចេញពីតំបន់ភាគខាងកើតទីក្រុង Khan Younis និយាយថា ពួកយើងខ្លាចសង្រ្គាមមួយទៀតផ្ទុះឡើងខ្លាំងណាស់ ពីព្រោះថា ពួកយើងមិនចង់បានសង្រ្គាមនោះទេ ។ ពួកយើងរងទុក្ខវេទនាច្រើនណាស់ អំឡុងពេលជម្លៀសខ្លួនរយៈពេល ២ឆ្នាំកន្លងមកនេះ ។ 

លោកបន្តថា ពួកយើងពុំដឹងថាគួរទៅកន្លែងណាទៀតនោះទេ ។ លោកពុំបានដេកពួនពេញមួយយប់ លោកឮសំឡេងយន្តទម្លាក់គ្រាប់បែក ហើយរាល់ពេលដែលមានការទម្លាក់គ្រាប់បែក មានមនុស្ស ១០០នាក់ បានស្លាប់ គ្មានរណាម្នាក់ស្វែងរកពួកយើង ជួយពួកយើងនោះទេ ពិភពលោកទាំងមូលបានត្រឹមតែឱបដៃឈរមើលប៉ុណ្ណោះ ។

ចំណែកឯលោក Mohmmed Al-Sheikhដែលជាជនប៉ាឡេស្ទីនជម្លៀសខ្លួនមួយរូបទៀតនិយាយដែរថា ស្ថានភាពពិតជាលំបាកខ្លាំងណាស់ ។ សង្រ្គាមនៅតែបន្ត ហើយពួកយើងមិនសង្ឃឹមថា វានឹងបញ្ចប់ពីលក្ខខណ្ឌដែលពួកយើងកំពុងមើលឃើញជីវិតដែលពួកយើងកំពុងរស់នៅបែបនេះនោះទេ ។

ការសម្លាប់ទាហានអ៊ីស្រាអែលនៅតំបន់ហ្កាហ្សាកាលពីថ្ងៃអង្គារ បង្កឲ្យមានការកើនឡើងភាពតានតឹងដ៏អាក្រក់បំផុត ចាប់តាំងពីបទឈប់បាញគាំទ្រដោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានចូលជាធរមានកាលពីថ្ងៃទី ១០ ខែតុលា ក្រោយសង្រ្គាមអស់រយៈពេល ២ឆ្នាំ ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm