នាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ រកឃើញម្ចាស់ជ័យលាភី៣រូប ក្នុងពិព័រណ៍រូបថត ស្តីពី «រួមគ្នាលើកតម្កើង មរតកវប្បធម៌អរូបី»

2025/10/31 03:31:29 am        290

ភ្នំពេញ ៖ នាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ នៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរកឃើញម្ចាស់ជ័យលាភី៣រូប ក្នុងការតាំងពិព័រណ៍រូបថត ស្តីពី «រួមគ្នាលើកតម្កើង មរតកវប្បធម៌អរូបី» និងបើកជូនសាធារណជនទស្សនារយៈពេល០៧ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ នៅវេលាម៉ោង៩ព្រឹក ដល់ម៉ោង៤:៣០នាទីរសៀល ក្នុងសារមនី្ទរខ្លែងខ្មែរ។

​លោក រឿង សារ៉េត ប្រធានស្តីទីនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ បំផុតចំពោះថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសូមអរគុណយ៉ាងស្មោះអស់ពីចិត្តចំពោះគណៈកម្មការមេប្រយោគ ក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ ដែលខិតខំប្រឹងប្រែងរៀបចំបើកពិព័រណ៍រូបថត ស្តីពី «រួមគ្នាលើកតម្កើង មរតកវប្បធម៌អរូបី» និងសូមថ្លែងអំណរគុណដល់អ្នកចូលរួម និងម្ចាស់ស្នាដៃរូបថត ក្មួយៗ យុវជន សិស្ស និស្សិត ដែលបានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ។ ពិព័រណ៍នេះ មានរូបថតចូលរួមដាក់តាំងបង្ហាញ ពណ៌ធម្មជាតិ ច្បាស់ល្អ បង្កប់នូវរូបារម្មណ៍ និងអត្ថន័យដ៏ជ្រាលជ្រៅ ដែលបានជ្រើសរើសពីស្នាដៃយ៉ាងច្រើនសន្ធឹកសន្ធាប់របស់បេក្ខជន មកតាំងបង្ហាញដែលមានរូបភាព និងខ្លឹមសារទាក់ទងនឹងសិល្បៈទស្សនីយភាព សិល្បៈសូន្យរូប សិល្បៈសិប្បកម្ម វប្បធម៌ជនជាតិភាគតិច ជំនឿ សាសនា ពិធីបុណ្យប្រពៃណី និងកិច្ចប្រតិបតិ្តសង្គមផ្សេងៗ នៃសិល្បៈវប្បធម៌អរូបី តាមជំនាញ ទេពកោល្យ ទម្រង់ផ្សេងៗគ្នា ជូនទស្សនិកជន បានយល់ដឹង ដើម្បីរួមគ្នាអភិរក្ស និងអភិវឌ្ឍ ដោយនិរន្តរភាព។

លោកស្រី វ៉ា បុប្ផារី អគ្គនាយិការង តំណាងឯកឧត្តម ឈុំ ម៉េងហុង អគ្គនាយកបច្ចេកទេសវប្បធម៌ បានថ្លែងថា ការជ្រើសរើសប្រធានបទ «រួមគ្នាលើកតម្កើង មរតកវប្បធម៌អរូបី» ក្នុងគោលបំណងផ្សព្វផ្សាយ លើកតម្កើងវប្បធម៌អរូបីដ៏ផូរផង់របស់ជាតិយើង និងលើកទឹកចិត្តដល់យុវជន ដែលនិយម និងចូលចិត្តសិល្បៈតាមបណ្តាញសង្គម ដោយងាកមកចាប់អារម្មណ៍ និងឲ្យតម្លៃទៅលើការផ្សព្វផ្សាយមរតកវប្បធម៌ជាតិ និងតាមរយៈការនាំយកស្នាដៃមកប្រកួតប្រជែង និងចូលរួមផ្សព្វផ្សាយក្នុងការតាំងពិព័រណ៍នាពេលនេះ ជាការបង្ហាញរូបភាពអំពីវប្បធម៌ដ៏សំបូរបែប ដល់ភ្ញៀវជាតិ និងអន្តរជាតិ ឲ្យចាប់អារម្មណ៍ចំពោះកម្ពុជា ដែលបានផ្សព្វផ្សាយកន្លងមក។ ស្នាដៃរូបថតទាំងអស់ ដែលបេក្ខជនបានចូលរួមប្រកួតប្រជែងត្រូវបានគណៈកម្មការមេប្រយោគ ពិនិត្យវាយតម្លៃជ្រើសរើសចំនួន ៦០រូបថត ក្នុងចំណោមរូបថតជាច្រើនសន្លឹក យកមកតាំងបង្ហាញនាពេលនេះ។ គណៈកម្មការរៀបចំនឹងដាក់ឲ្យសាធារណជនជ្រើសរើសបន្តរករង្វាន់ជ័យលាភីប្រជាប្រិយ លេខ១ លេខ២ និងលេខ៣។ រូបថតទាំងនេះនឹងប្រើប្រាស់ជាប្រយោជន៍សាធារណៈ និងធ្វើការផ្សព្វផ្សាយតាមរយៈគេហទំព័រនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ គេហទំព័រក្រសួង និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ឬបញ្ជូនទៅចូលរួមតាំងពិព័រណ៍ថ្នាក់តំបន់ និងអន្តរជាតិក្រោយពីទទួលបានការយល់ព្រមពីម្ចាស់កម្មសិទ្ធ។

ជាចុងក្រោយលោកស្រី បានបញ្ជាក់ថា តាមរយៈការប្រកួតប្រជែងស្នាដៃរូបថតនេះ សុំឲ្យអ្នកជំនាញរូបថតទាំងអស់ ដែលមានទេពកោសល្យក្នុងការថតរូប សូមមេត្តាបញ្ចេញសិល្បៈថតរូបពាក់ព័ន្ធនឹងសម្បតិ្តវប្បធម៌អរូបី ដើម្បីផ្សព្វផ្សាយឲ្យបានទូលំទូលាយទៅមុខទៀត។

សម្រាប់ជ័យលាភីពិព័រណ៍រូបថត ស្តីពី «រួមគ្នាលើកតម្កើង មរតកវប្បធម៌អរូបី» ជ័យលាភីលេខ១ តូង លែន មកពីខេត្តមណ្ឌលគិរី(ជនជាតិដើមភាគតិចព្នង)។ ជ័យលាភីលេខ០២ ព្រះតេជគុណ កេង សុថឺង មកពីរាជធានីភ្នំពេញ (ព្រះសង្ឃ គង់នៅវត្តបទុមវតីរាជវរារាម) និងជ័យលាភីលេខ០៣ អាន រស្មី មកពីខេត្តកំពង់ធំ៕

អត្ថបទ រដ្ឋា 



អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm