បាតុកម្មយ៉ាងហិង្សាបានផ្ទុះឡើង ជុំវិញការបោះឆ្នោតតង់ហ្សានី ខណៈភាពវឹកវររាលដាលដល់កេនយ៉ា

2025/10/31 08:47:44 am        65

ការតវ៉ាដោយហិង្សាយ៉ាងកម្រោល បានផ្ទុះឡើងនៅជិតទីប្រជុំជន Namanga របស់ប្រទេសកេនយ៉ា ជាប់ព្រំដែនជាមួយប្រទេសតង់ហ្សានី កាលពីថ្ងៃព្រហស្បតិ៍ (៣០ តុលា) ខណៈភាពចលាចលពីការបោះឆ្នោតដែលមានជម្លោះរបស់តង់ហ្សានី បានរីករាលដាលពាសពេញព្រំដែន។

នៅតង់ហ្សានី សាក្សីបាននិយាយថា នគរបាលបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងកាំភ្លើង ដើម្បីបំបែកហ្វូងបាតុករ ដែលចេញតវ៉ាជាថ្មីនៅថ្ងៃព្រហស្បតិ៍ បន្ទាប់ពីការបោះឆ្នោតសកល។ ការតវ៉ាបានផ្ទុះឡើងដំបូងកាលពីថ្ងៃពុធ ក្នុងរដ្ឋធានីពាណិជ្ជកម្ម ដាអេសសាឡឹម និងទីក្រុងផ្សេងទៀតរបស់តង់ហ្សានី ដោយសារការមិនពេញចិត្តនឹងរដ្ឋាភិបាលរបស់ប្រធានាធិបតី លោកស្រី Samia Suluhu Hassan។

នគរបាលតង់ហ្សានីបានដាក់បម្រាមគោចរពេញមួយយប់ក្នុងទីក្រុងដាអេសសាឡឹម ដែលមានប្រជាជនជាង ៧លាននាក់ បន្ទាប់ពីការិយាល័យរដ្ឋាភិបាល និងអគារផ្សេងទៀតត្រូវដុតបំផ្លាញដោយបាតុករ។ បណ្ដាញអ៊ីនធឺណិត ដែលត្រូវបានរំខានក្នុងអំឡុងពេលបោះឆ្នោតថ្ងៃពុធ ក៏ហាក់ដូចជាត្រលប់មកវិញជាបន្តបន្ទាប់នៅថ្ងៃព្រហស្បតិ៍។

នៅទីក្រុងជាយដែនរបស់កេនយ៉ាវិញ យុវជនបានប្រមូលផ្តុំគ្នាជាក្រុម ដោយដុតកម្ទេច និងហែកផ្ទាំងផ្សាយយុទ្ធនាការរបស់ប្រធានាធិបតីតង់ហ្សានីនៅជិតច្រកព្រំដែនកេនយ៉ា។ ទិដ្ឋភាពដ៏វឹកវរក៏បានផ្ទុះឡើង ដោយនគរបាលកេនយ៉ាបានប្រើគ្រាប់បែកផ្សែង ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់រំសេវលើក្រុមបាតុករ ដែលបានរត់ប្រសាចដោយភាពភ័យខ្លាចពាសពេញដងផ្លូវ៕

អត្ថបទដែលទាក់ទង

UN ព្រមានពីការមាន «អំពើឃោរឃៅ» និង «ការភ័យរន្ធត់» នៅស៊ូដង់ ខណៈ RSF រុលទៅមុខ
2025/10/31 03:58:22 pm        4
ប៉ារ៉ាហ្គាយបង្កើនសន្តិសុខតាមព្រំដែន បន្ទាប់ការវាយឆ្មក់ស្លាប់មនុស្សរបស់នគរបាលប្រេស៊ីលនៅទីក្រុង Rio
2025/10/31 03:55:48 pm        1
ប៉ូឡូញពន្យារពេលបើកព្រំដែនជាប់បេឡារុសឡើងវិញ ជាសាមគ្គីភាពជាមួយលីទុយអានី
2025/10/31 03:29:04 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ព្រមានពីការមាន «អំពើឃោរឃៅ» និង «ការភ័យរន្ធត់» នៅស៊ូដង់ ខណៈ RSF រុលទៅមុខ

2025/10/31 03:58:22 pm
​ប៉ារ៉ាហ្គាយបង្កើនសន្តិសុខតាមព្រំដែន បន្ទាប់ការវាយឆ្មក់ស្លាប់មនុស្សរបស់នគរបាលប្រេស៊ីលនៅទីក្រុង Rio
2025/10/31 03:55:48 pm
​យោធភូមិភាគ កម្ពុជា-ថៃ បន្តជួបប្រជុំគ្នាលើការកែសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់ចេញ ពីតំបន់ជម្លោះ ក្រោមវត្តមាន AOT សង្កេតការណ៍
2025/10/31 03:42:11 pm
​គណៈកម្មការទី៨ នៃរដ្ឋសភាកម្ពុជា៖ ការកសាងសមត្ថភាពស្ត្រី ជាដៃគូដ៏មានតម្លៃបំផុតសម្រាប់ការផ្លាស់ប្តូរប្រកបដោយចីរភាព
2025/10/31 03:37:53 pm
​ប៉ូឡូញពន្យារពេលបើកព្រំដែនជាប់បេឡារុសឡើងវិញ ជាសាមគ្គីភាពជាមួយលីទុយអានី
2025/10/31 03:29:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/10/30 07:17:53 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/09/24 06:11:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/10/31 07:05:46 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/10/29 04:12:18 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/10/29 04:43:16 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am