ប្រធានាធិបតីចិនលោក Xi Jinping បាននិយាយនៅថ្ងៃទី៣១តុលានេះនៅឯកិច្ចប្រជុំមេដឹកនាំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ថាចូររួមគ្នាការពារប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងអនុវត្តពហុភាគីនិយមពិតប្រាកដ ។
លោកប្រធានាធិបតីចិន បានថ្លែងសុន្ទរកថានៅឯកិច្ចប្រជុំក្រុមមេដឹកនាំសេដ្ឋកិច្ច APEC លើកទី៣២ ថា ស្ថានភាពអន្តរជាតិបច្ចុប្បន្នកំពុងជាប់ពាក់ព័ន្ធជាមួយនឹងភាពវឹកវរ ការកើនឡើងអស្ថិរភាព និងភាពមិនច្បាស់លាស់នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។
លោកបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការប្រកាន់ខ្ជាប់នូវគោលបំណងដើមរបស់ APEC ក្នុងការលើកកម្ពស់កំណើនសេដ្ឋកិច្ច និងលើកស្ទួយសុខុមាលភាពរបស់ប្រជាជន តស៊ូក្នុងការចែករំលែកឱកាស និងសម្រេចបានលទ្ធផលឈ្នះ-ឈ្នះ តាមរយៈការអភិវឌ្ឍន៍បើកចំហ ជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន សកលភាវូបនីយកម្មប្រកបដោយអត្ថប្រយោជន៍ជាសកល និងកសាងសហគមន៍អាស៊ី-ប៉ាស៊ីហ្វិក។
លោក Xi បានស្នើសំណើចំនួនប្រាំ ក្នុងនោះគឺត្រូវរួមគ្នារក្សាប្រព័ន្ធពាណិជ្ជកម្មពហុភាគី ពង្រឹងសិទ្ធិអំណាច និងប្រសិទ្ធភាពនៃប្រព័ន្ធពាណិជ្ជកម្មពហុភាគីជាមួយអង្គការពាណិជ្ជកម្មពិភពលោក (WTO) ជាស្នូល ការពារគោលការណ៍ជាមូលដ្ឋានដូចជា ការចាត់ទុកថាជាប្រទេសទទួលបានការអនុគ្រោះបំផុតខាងពាណិជ្ជកម្ម និងសេដ្ឋកិច្ចជាដើម និងមិនរើសអើង ជំរុញច្បាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ ដើម្បីរក្សាល្បឿន និងការពារសិទ្ធិស្របច្បាប់នៃប្រទេសកំពុងអភិវឌ្ឍន៍៕