សាលាបឋមសិក្សាភូមិព្រៃចាន់ និងជោគជ័យបើកបង្រៀនធម្មតា ក្នុងបវេសនកាលឆ្នាំថ្មី បើទោះស្ថានភាពនៅភូមិនេះ មិនទាន់មានភាពប្រក្រតីឡើងវិញ

2025/10/31 07:11:40 pm        475

សាលាបឋមសិក្សា នៅភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយ មានជ័យបើកបង្រៀនធម្មតា ក្នុងឱកាសបវេសនកាលឆ្នាំថ្មី២០២៥-២០២៦ បើទោះបីជាស្ថានភាពនៅភូមិទាំងពីរខាងលើនេះពុំទាន់វិលទៅរកប្រក្រតីភាពឡើងវិញក៏ដោយ ហើយនាយកសាលានៅសាលាបឋមនេះក៏បានអំពាវនាវឲ្យអណាព្យាបាល មាតា បិតាសិស្ស នាំកូនមក ចុះឈ្មោះចូលរៀនអោយបានគ្រប់ៗគ្នាផងដែរ។

ថ្លែងប្រាប់ទូរទស្សន៍ BTV​លោក គុយ វណ្ណី នាយកសាលាបឋមសិក្សា ព្រៃចាន់បានឲ្យដឹងថា ស្អែកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ​២០២៥នេះ បវេសនកាលឆ្នាំថ្មី ២០២៥-២០២៦នឹងបើកជា ផ្លូវការ ហើយអណាព្យាបាលសិស្សខ្លះក៏បាននាំកូនមកចុះឈ្មោះចូលរៀនជាបន្តបន្ទាប់ផងដែរខណៈ ភូមិនេះកំពុងមានបញ្ហាជាមួយភាគីថៃក៏ដោយ ហើយមួយវិញទៀតលោកក៏បានអះអាងថា បើទោះបីជាមានហេតុការណ៍អ្វីកើតឡើងក៏សាលាមានកន្លែងសុវត្ថិភាពសម្រាប់សិស្សានុសិស្សផងដែរ។

យ៉ាងណាក៏ដោយ លោកនាយកសាលាបឋមសិក្សាព្រៃចាន់ ក៏បានលើកឡើងផងដែរថា បើទោះបីជាសិស្សានុសិស្សមានច្រើន ឬតិចយ៉ាងណាក៏ដោយ ក៏សាលានឹងបើកបង្រៀន ធម្មតាដោយគ្មានការរុញរាអ្វីនោះឡើយ ហើយលោកក៏បានធ្វើការផ្សព្វផ្សាយដល់សិស្សដែល បានមកចុះឈ្មោះឲ្យមានការជួបជុំគ្នានៅថ្ងៃស្អែកទី១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះដែរ។

សូមបញ្ជាក់ថា ក្នុងបវេសនកាលឆ្នាំថ្មី២០២៥-២០២៦នេះ សាលាបឋមសិក្សានៅតាមបណ្តោយព្រំដែនកម្ពុជា និងថៃ នឹងបើកបង្រៀនជាធម្មតា បើទោះបីជាស្ថានការណ៍មិនទាន់ មានប្រក្រតីភាពឡើងវិញក៏ដោយ៕អត្ថបទបាន​ចក់

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        135
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        149
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ

2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm