ភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានបណ្ដាលឲ្យមានទឹកជំនន់ដ៏ខ្លាំងក្លាក្នុងតំបន់មួយចំនួន នៃទីក្រុង New York ខណៈកម្រិតទឹកភ្លៀង បានបំបែកកំណត់ត្រា និងបំផ្លិចបំផ្លាញទូទាំង តំបន់ Tri-State Area។
យ៉ាងហោចណាស់មនុស្សចំនួន២នាក់ ត្រូវបានគេរាយការណ៍ថាបានស្លាប់ពាក់ព័ន្ធនឹងព្យុះនេះ ។
ក្រុមអ្នកពន្លត់អគ្គិភ័យ បានឆ្លើយតបទៅនឹងការហៅទូរស័ព្ទមួយអំពីមនុស្សម្នាក់ជាប់ខ្លួនក្នុងទឹកជំនន់នៅជាន់ក្រោមដីក្នុងផ្ទះមួយកន្លែង ត្រូវបានទឹកជន់លិចនៅលើវិថី Kingston ជិតផ្លូវ Midwood ក្នុងស្រុក Crown Heights របស់ទីក្រុង Brooklyn នៅម៉ោង ៤និង៣០នាទីល្ងាច។
នគរបានបានិយាយថា ពួកគេបានប្រទះឃើញបរុសវ័យ៣៩ឆ្នាំម្នាក់ ។ លោកត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងស្រុកជាទីដែលរូបលោកត្រូវបានប្រកាសថាបានស្លាប់ហើយ យ៉ាងណា អត្តសញ្ញាណរបស់សពមិនទាន់ត្រូវបានបញ្ចេញនៅឡើយទេ ។
អ្នកឃើញហេតុការណ៍បានប្រាប់ក្រុមមន្ត្រី ថាបុរសវ័យ៤៣ឆ្នាំម្នាក់ ត្រូវបានរកឃើញ សន្លប់នៅក្នុងបន្ទប់លិចទឹកមួយក្នុងជាន់ក្រោមដី។ បុរសនោះត្រូវបាន ប្រកាសថាបានស្លាប់នៅនឹងកន្លែងកើតហេតុ។
នៅក្នុងការបង្ហោះលើបណ្ដាញសង្គម X ទីភ្នាក់ងារគ្រប់គ្រងគ្រាអាសន្នក្រុង New York បាននិយាយថា តំបន់មួយចំនួន បានមើលឃើញភ្លៀងធ្លាក់បំបែកកំណត់ត្រា ដោយមានកម្ពស់ទឹក១,៩០អ៊ីញ ត្រូវបានកត់ត្រានៅតំបន់ Central Park ហួសកំណត់ត្រាកាលពីឆ្នាំ១៩១៧ និង១,៩៧ អ៊ីញ នៅអាកាសយានដ្ឋាន LaGuardia បំបែកកំណត់ត្រាកាលពីកន្លងទៅដែលបានកំណត់ក្នុងឆ្នាំ ១៩៥៥៕