រុស្ស៊ី ប្រើដ្រូនជាង ៦៥០គ្រឿង វាយសន្ធាប់លើបណ្តាញថាមពលអ៊ុយក្រែន សម្លាប់មនុស្សមួយចំនួន

2025/10/31 08:31:00 pm        155

ក្រុមមន្ត្រីអ៊ុយក្រែន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (៣០ តុលា) ថា រុស្ស៊ី បានបើកការវាយប្រហារយានដ្រូន និងមីស៊ីលទ្រង់ទ្រាយធំលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន និងគោលដៅផ្សេងទៀត ដោយបង្ខំឱ្យប៉ះពាល់ដល់ចរន្តអគ្គិសនីទូទាំងប្រទេស និងបានសម្លាប់មនុស្សយ៉ាងតិច ៧នាក់ រួមទាំងក្មេងស្រីអាយុ ៧ឆ្នាំម្នាក់ ហើយមនុស្សជាច្រើនរងរបួស។

នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោកស្រី Yulia Svyrydenko បានចោទទីក្រុងមូស្គូ ថាដាក់គោលដៅលើប្រជាជនអ៊ុយក្រែន និងបណ្ដាញផ្គត់ផ្គង់ថាមពល ក្នុងពេលរដូវរងាដ៏កំណាចជិតមកដល់។ ការវាយប្រហារនេះជារលកចុងក្រោយបង្អស់នៃប្រតិបត្តិការផ្លូវអាកាសរបស់រុស្ស៊ី ដើម្បីដាក់សម្ពាធលើបណ្តាញអគ្គិសនីអ៊ុយក្រែន។

លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បាននិយាយថា រុស្ស៊ីបានបាញ់យានដ្រូនជាង ៦៥០គ្រឿង និងមីស៊ីលជាង ៥០គ្រាប់ ក្នុងការវាយប្រហារនេះ។ យោធាប៉ូឡូញ បាននិយាយថា ខ្លួនបានប្រុងប្រៀបយន្តហោះចម្បាំងរបស់ប៉ូឡូញ និងសម្ព័ន្ធមិត្តណាតូ ដើម្បីជាវិធានការបង្ការជាមុន ដោយសារតែការវាយប្រហាររបស់រុស្ស៊ី លើទឹកដីអ៊ុយក្រែន។

សារព័ត៌មាន AP និយាយថា ការវាយប្រហារកាន់តែខ្លាំងឡើងជាច្រើនខែរបស់រុស្ស៊ី មានគោលបំណងបំផ្លាញសីលធម៌របស់អ៊ុយក្រែន ក៏ដូចជាបង្អាក់ការផលិតសព្វាវុធ និងសកម្មភាពដែលទាក់ទងនឹងសង្គ្រាមផ្សេងទៀត រយៈពេលជិត ៤ឆ្នាំបន្ទាប់ពីប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ី លើអ្នកជិតខាងរបស់ខ្លួន៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm