ពលរដ្ឋចំនួន៣៣ភូមិស្មើរ៤៥០គ្រួសារ នៅសង្កាត់កូនគ្រៀល ដែលរងផលប៉ះពាល់ទទួលបានជំនួយសង្រ្គោះបន្ទាន់ ពីអង្គការក្តីសង្ឃឹមលូថេរ៉ានកម្ពុជា

2025/10/31 09:08:41 pm        1.3 K

ឧត្តរមានជ័យ៖ ប្រជាពលរដ្ឋចំនួន៤៥០គ្រួសារ មកពីភូមិចំនួន៣៣ ភូមិក្នុងសង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ទទួលបានជំនួយពីកម្មវិធីផ្តល់ជំនួយសង្គ្រោះបន្ទាន់ ដល់គ្រួសាររងគ្រោះដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែន កម្ពុជា-ថៃ ។

ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោក ផុន ចាន់និល អភិបាលក្រុងសំរោង ខេត្តឧត្តរមានជ័យ និង អ្នកស្រី ថៃ បុណេ នាយិកាប្រតិបត្តិ អង្គការក្តីសង្ឃឹមលូថេវ៉ានកម្ពុជា និងមានការចូលរួមពីអាជ្ញាធរមូលដ្ឋានសង្កាត់ព្រមទាំងមន្ត្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើនរូបទៀត នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥នេះ។

ក្នុងពិធីនោះដែរលោក ផុន ចាន់នឹល អភិបាលក្រុងសំរោង បានលើកឡើងថា បច្ចុប្បន្ននេះ បន្ទាប់ពីមានកិច្ចព្រមព្រៀង រវាងនាយករដ្ឋមន្រ្តីកម្ពុជា និងនាយករដ្ឋមន្រ្តីថៃ ក្រោមការ​សម្របសម្រួល​ដើម្បីសន្តិភាព ដោយលោកប្រធានាធិបតីដូ ណាត្រាំ និងលោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី កន្លងមក នៅកូឡាឡាំពួរ កាលពីថ្ងៃទី២៦ តុលា ឆ្នាំ២០២៥ កន្លងមកនោះ យើងឃើញថា ស្ថានភាពបានធូរស្រាលបណ្តើរខ្លះៗហើយ។

ក្នុងនោះបងប្អូនប្រជាពលរដ្ឋយើងដែលបានភៀសសឹកពីមូលដ្ឋានរបស់ខ្លួន ដោយសារជម្លោះតាមព្រំដែនកម្ពុជា-ថៃ នោះ ពេលនេះ បងប្អូនបានវិលត្រឡប់មូលដ្ឋានវិញខ្លះអស់ហើយ ស្របពេលនេះ ក៏ដល់រដូវ ត្រូវប្រមូលផលស្រូវផងដែរ។

លោកអភិបាលក្រុងសំរោង បន្តថា កត្ដាទាំងអស់នេះហើយ គឺជាការរួមចំណែកមួយយ៉ាងសំខាន់​ក្នុងនាម​ការងារមនុស្សធម៌ក្នុងស្មារតីខ្មែរជួយខ្មែរ។

សូមបញ្ជាក់ថា កម្មវិធីនេះ ទទួលបានមូលនិធីពីរអង្គការ អីអិលស៊ីអេ ((Evangelical Lutheran Church in America) អនុវត្តដោយអង្គការក្តីសង្ឃឹមលូថេវ៉ាន កម្ពុជា (LHCO) ដោយមានការគាំទ្រ​ពី​អាជ្ញាធរមូលដ្ឋាន។

ក្នុងនោះដែរជំនួយមនុស្សធម៌នេះ គឺជាលើកទី៣ហើយ ដែលមូលនិធិអង្គការ ផ្តល់ជូនដល់គ្រួសារ​ ដែលរងគ្រោះដោយសារជម្លោះព្រំដែន កម្ពុជា-ថៃ ​ដែលកំពុង​ជួបប្រទះនិង​វិបត្តិកង្វះស្បៀង​អាហារនោះ។

ដោយគ្រួសារទាំងនោះ ត្រូវបាន ជ្រើសរើសដោយមានការសហការ ជាមួយរដ្ឋបាលសង្កាត់​កូន​គ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ស្រមតាមលក្ខណៈវិនិច្ឆ័យច្បាស់លាស់ នឹង​មានការណែនាំពីម្ចាស់មូលនិធិ អង្គការ អី អិលស៊ីអេ Evangelical Lutheran Church in America ជំនួយនេះ នឹងត្រូវបានផ្តល់ជូនគ្រួសារចំនួន៤៥០គ្រួសារ ដែលបានមកពីភូមិចំនួន៣៣ ភូមិក្នុងសង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ក្នុងនោះ មួយគ្រួសារនឹងទទួលបានប្រាក់ចំនួន១២០ដុល្លារ និងអង្ករចំនួន ៥០ គីឡូក្រាម ផងដែរ ៕ ដោយឃិនសារិទ្ធ

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm