មេដឹកនាំ​រដ្ឋប្រហារ​ប្រទេស​បួ​គី​ណា​ហ្វា​សូ​តែងតាំង​មេបញ្ជាការ​យោធា​ថ្មី​

2022/02/10 02:40:34 pm        503

​​បួ​គី​ណា​ហ្វា​សូ​៖ របប​យោធា​ដែល​បាន​ដណ្តើម​ឡើងកាន់​អំណាច​ក្នុងប្រទេស​បួ​គី​ណា​ហ្វា​សូ​កាលពី​ខែ​មុន បន្ទាប់ពី​បាន​ទម្លាក់​ប្រធានាធិ​ប​តី​ជាប់ឆ្នោត​តាមបែប​លទ្ធិប្រជាធិបតេយ្យ​របស់​ប្រទេស បានរៀបចំ​ពិធីតែង​តាំងមេបញ្ជាការ​ថ្មីនៃ​កងកម្លាំងប្រដាប់អាវុធនៅក្នុង​រដ្ឋធានី Ouagadougou កាលពី​ថ្ងៃ​ពុធ​។

​លោក David Kabre អាយុ ៥៤​ឆ្នាំ​ជា​អតីត​រដ្ឋមន្ត្រី​ក្រសួង​កីឡាត្រូវបានតែងតាំង​ជា​អគ្គសេនាធិការ ដោយ​មេដឹកនាំ​រដ្ឋប្រហារ​លោក Paul Henri Sandaogo Damiba។​ ​មេដឹកនាំ​យោធា​របស់​ប្រទេស​បាន​ឡើង​កាន់​អំណាច​ដោយ​សន្យាថា នឹង​ទប់ស្កាត់​អំពើ​ហិង្សារបស់ក្រុម​ជី​ហាដដែល​បានសម្លាប់​មនុស្ស​រាប់ពាន់​នាក់ និង​ជិត ១.៥លាន​នាក់​ផ្លាស់​ទីលំនៅ​។​ ​ប្រទេស​បួ​គី​ណាហ្វា​សូត្រូវបាន​ផ្អាក​ពី​សហគមន៍​សេដ្ឋកិច្ចនៃ​រដ្ឋ​អាហ្វ្រិក​ខាងលិច (ECOWAS) និង​ប្លុក​តំបន់​សហភាព​អាហ្វ្រិក បន្ទាប់ពី​ទាហាន​ប៉ះ​បោរបាន​ផ្តួលរំលំ​ប្រធានាធិបតីលោក Roch Marc Christian Kabore ហើយ​រំលាយ​រដ្ឋាភិបាល និង​សភាជាតិដោយ​ព្យួរ​រដ្ឋធម្មនុញ្ញ​។ ​កាលពី​សប្តាហ៍​មុន មេដឹកនាំ​សហគមន៍សេដ្ឋកិច្ច​នៃ​រដ្ឋ​អាហ្វ្រិក​ខាងលិចបាន​បើក​កិច្ចប្រជុំ​កំពូល ប៉ុន្តែ​បាន​បដិសេធ​មិន​ដាក់ទណ្ឌកម្ម​លើ​របប​យោធា​ថ្មី ជំនួស​មកវិញ​ដោយ​អំពាវនាវ​ឱ្យ​មេដឹកនាំ​ថ្មីស្នើ​កាលបរិច្ឆេទ​ច្បាស់លាស់ សម្រាប់​ការផ្ទេរ​ត្រឡប់​ប្រទេស​ទៅ​ឲ្យ​ការគ្រប់គ្រង​តាមបែប​លទ្ធិប្រជាធិបតេយ្យ​វិញ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        127
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        120
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm