បាល់ទាត់៖ កីឡាកររបស់ក្រុមតោខៀវ Chelsea ដែលមិនទាន់បានចាក់វ៉ាក់សាំងនឹងមិនអាចមានវត្តមាន ជាមួយក្រុមធ្វើដំណើរទៅទឹកដីបារាំងជួប Lille វគ្គ ១៦ក្រុមចុងក្រោយ UEFA Champions League បានឡើយ។

នេះជាច្បាប់ថ្មីរបស់ UEFA ស្របពេលដែលប្រទេសបារាំងក៏មិនអនុញ្ញាត ឲ្យអ្នកដំណើរក្រៅប្រទេសធ្វើដំណើរចូលទឹកដីរបស់ខ្លួនដោយគ្មានវ៉ាក់សាំងផងដែរ។ Chelsea នឹងត្រូវទទួល Lille ជើងទី១ វគ្គ ១៦ក្រុម UCL នៅថ្ងៃទី២២ ខែកុម្ភៈនេះ ខណៈជើងទី២ នឹងត្រលប់ទៅទឹកដីបារាំងថ្ងៃទី១៦ ខែមិនា។ Chelsea ក៏មិនបានបញ្ជាក់ដែរថា កីឡាកររបស់ខ្លួនប៉ុន្មាននាក់ និងរូបណាដែលមិនទាន់ចាក់វ៉ាក់សាំងផងដែរ។ កាលពីដើមខែ ក្របខណ្ឌ English Premier League បានប្រកាសថា កីឡាករប្រមាណ ៨០% បានចាក់វ៉ាក់សាំងយ៉ាងហោចណាស់ ២ដូសរួចរាល់៕
អត្ថបទ៖នាង សុភាវុធ