ស្វាយរៀង ៖ លោកឡឹក សំអុនមេឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥នេះ បានប្រាប់ទូរទស្សន៍ BTVឲ្យដឹងថាគិតត្រឹមនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ រហូតដល់បច្ចុប្បន្ន នៅទូទាំងឃុំ ទឹកជនលិចស្រូវពលរដ្ឋក្នុងឃុំទាំងមូល មានចំនួន ២៥៤.៩០ ហិចតា និងផលប៉ះពាល់មានចំនួន ១៩៤.១០ហិចតា អញ្ចឹងរហូតមកដល់ថ្ងៃនេះ ផលប៉ះពាល់ស្រូវខូចខាតមានការកើន ខណះដែលអាកាសធាតុភ្លៀងនៅតែបន្តបង្អុរ ធ្វើអោយ ទន្លរ ព្រែក ទឹកមានការហកឡើងរាល់ថ្ងៃ ។
តាមរបាយការណ៏របស់មន្ទីរកសិកម្មរុក្ខាប្រម៉ាញនិងនេសាទ គិតត្រឹមថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ ស្វាយរៀងមានស្រុកចំនួន២ រួមមានស្រុកកំពង់រោទ៏ និងស្រុកស្វាយជ្រំ បានរងជំនន់ទឹកភ្លៀងជនលិច ប៉ះពាល់ស្រូវចំនួន៦២៣ហិចតា ក្នុងនោះខូចខាងទាំងស្រុងចំនួន២១៤ហិចតា ឯភូមិក ដំណាំ សត្វពាហានៈ ប្រពន្ធ័គមនាគមន៏ និងអគ្គីសនី ពុំទាន់ប្រឈមនិងជំនន់ទឹកភ្លៀងនៅឡើយទេ ។ ដោយ ៖ ភា សារិត



