នគរបាលបារាំងចាប់ខ្លួនជនសង្ស័យ ៦នាក់ ក្នុងករណីប្លន់ប្រដាប់អាវុធនៅមន្ទីរពិសោធន៍មាសក្នុងទីក្រុង Lyon

2025/10/31 06:48:36 pm        55

មនុស្ស ៦នាក់ ប្រដាប់ដោយអាវុធ បានប្រើប្រាស់គ្រឿងផ្ទុះ ទម្លុះទ្វារមន្ទីរពិសោធន៍ចម្រាញ់មាសនៅទីក្រុង Lyon បណ្តាលឲ្យនិយោជិក ៥នាក់ រងរបួសស្រាល ដែលជាករណីចោរកម្មទាំងថ្ងៃចែសគួរឲ្យចាប់អារម្មណ៍ចុងក្រោយគេ វាយប្រហារប្រទេសបារាំង ។

ក្រុមមន្រ្តីនិយាយថា ការវាយឆ្មក់ដ៏គគ្លើននៅទីក្រុងភាគខាងកើតនេះ បានកើតឡើងកាលពីរសៀលថ្ងៃព្រហស្បតិ៍ ហើយភ្លាមៗនោះដែរ នគរបាល ចាប់បានជនល្មើសសង្ស័យ និងបានរកឃើញ គ្រឿងអលង្កាលួចមានតម្លៃប្រហែល ១៣,៨លានដុល្លារ ។

រដ្ឋបាលផ្នែកតំបន់និយាយថា និយោជិក ៥នាក់ នៅក្នុងមន្ទីរពិសោធន៍ Laboratoires Pourquery បានរងរបួសស្រាលនៅក្នុងការផ្ទះ ហើយមនុស្ស ៣នាក់ ត្រូវបាននាំទៅកាន់មន្ទីរពេទ្យ ដើម្បីពិនិត្យសុខភាព ។ ពេលដែលករណីចោរប្លន់កើតឡើង និយោជិក ២៨នាក់ មានវត្តមាននៅទីនោះ ។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យដែលគេមានជំនឿថា ជាឧក្រិដ្ឋជនមានបទពិសោធន៍ខ្ពស់ ត្រូវបានឃាត់ខ្លួនភ្លាមៗ នៅសង្កាត់ Venissieux ។

នគរបាលនិយាយថា ទីភ្នាក់ងារព័ត៌មាន AFPថា ស្រ្តីម្នាក់ដែលជាអ្នកសមគំនិតចូលរួមប្លន់ ត្រូវបានចាប់ខ្លួនផងដែរ ។

លោក Laurent Nunez គឺជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃបារាំង និយាយនៅលើបណ្តាញព័ត៌មានសង្គម X ថា មនុស្ស ៦នាក់ដែលបានប្រើប្រាស់គ្រឿងផ្ទុះនៅក្នុងការវាយប្រហារក្រុមហ៊ុនគ្រឿងអលង្ការមានតម្លៃនៅទីក្រុង Lyon ត្រូវបានចាប់ខ្លួនភ្លាមៗ ។ កាំភ្លើងវែង កាំភ្លើងខ្លី និងគ្រឿងផ្ទុះ ត្រូវរឹបអូសបានផងដែរ ៕


អត្ថបទដែលទាក់ទង

ចំនួនអ្នកស្លាប់ នៅតំបន់ហ្កាហ្សា ឡើងដល់ជាង ២២០នាក់ ចាប់តាំងពីមានបទឈប់បាញ់
2025/11/02 05:36:50 pm        2
សកម្មជនតវ៉ាប្រឆាំងនឹងមជ្ឈមណ្ឌលជនអន្តោប្រវេសន៍របស់អ៊ីតាលី នៅអាល់បានី
2025/11/02 05:31:00 pm        2
ប្រធានាធិបតីអ៊ីរ៉ង់៖ ទីក្រុងតេអេរ៉ង់ នឹងសាងសង់ទីតាំងនុយក្លេអ៊ែរឡើងវិញ
2025/11/02 05:25:12 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ផ្លូវជាតិលេខ៩២ ដែលជាផ្លូវក្រវាត់ព្រំដែនដ៏សំខាន់ត្រូវបានជួសជុលរួចរាល់ ១០០%

2025/11/02 06:53:06 pm
​ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដង្ហែអង្គកឋិនទានទៅកាន់ វត្តម្រុំខាងជើង ខេត្តកំពង់ស្ពឺ
2025/11/02 05:54:39 pm
​ពលរដ្ឋនៅព្រំដែនកម្ពុជា-ថៃ ខេត្ដព្រះវិហារ ទទូច​ដល់​សហគមន៍​អន្តរជាតិ​ជំរុញ​ថៃ​ឱ្យ​ដោះលែង​កងទ័ព​កម្ពុជា ១៨រូប
2025/11/02 05:46:34 pm
​ចំនួនអ្នកស្លាប់ នៅតំបន់ហ្កាហ្សា ឡើងដល់ជាង ២២០នាក់ ចាប់តាំងពីមានបទឈប់បាញ់
2025/11/02 05:36:50 pm
​សកម្មជនតវ៉ាប្រឆាំងនឹងមជ្ឈមណ្ឌលជនអន្តោប្រវេសន៍របស់អ៊ីតាលី នៅអាល់បានី
2025/11/02 05:31:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/11/02 11:58:35 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/09/24 06:11:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/10/31 07:05:46 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/10/29 04:12:18 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/10/31 10:30:49 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am