កងទ័ព​ប្រទេស​អ៊ុយ​ក្រែ​ន​ស្នើសុំ​ជំនួយ​យោធា​

2022/02/10 10:12:29 pm        558

​​អ៊ុយ​ក្រែ​ន៖ មន្ត្រី​យោធា​​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ពុធ​បាន​ស្នើ​សុំ​ជំនួយ​សំខាន់​ រួម​ទាំង​ប្រព័ន្ធការពារ​ដែន​អាកាស​រឹងមាំដើម្បី​ប្រឆាំង​នឹង​ការ​លុក​លុយ​ដ៏​មាន​សក្ដានុពល​របស់​រុស្ស៊ី ហើយ​បាន​ចោទ​ប្រកាន់​ទីក្រុង​ម៉ូស្គូ​ថា កំពុង​ធ្វើសង្គ្រាម​ព័ត៌មាន​ដ៏​មាន​ឥទ្ធិពល​។ ឧត្ដមសេនីយ៍លោក Oleksandr Pavliuk បាន​និយាយ​ថា ប្រព័ន្ធ​ការពារ​ដែនអាកាស​រឹង​មាំ​គឺ​ចាំបាច់ ព្រោះ​គោលបំណង​ចម្បង​របស់​ប្រទេស​រុស្ស៊ី​គឺ​ដែនអាកាស និង​មី​ស៊ី​ល​។​

លោក​ឧត្ដមសេនីយ៍បាន​និយាយ​បែបនេះ​ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ទីក្រុង Avdiivka ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​នៅ​តំបន់ Donetsk ភាគ​ខាងកើតជា​សមរ​ភូមិធំ​ក្នុង​អំឡុង​ជម្លោះ​ឆ្នាំ២០១៤ ដើម្បី​ពិនិត្យ​កងទ័ព​រួមគ្នា​ជាមួយ​អនុរដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ុយ​ក្រែ​ន​លោក Hanna Maliar។ ​លោក Maliar និយាយ​ថា ខណៈ​មាន​ទាហាន​រុស្ស៊ី​នៅ​ទីនោះ ហើយ​សម្ភារៈ​យោធា​ត្រូវ​បាន​ដាក់ពង្រាយ​នៅ​តាម​ព្រំដែន​របស់​ប្រទេស ប៉ុន្តែ​ក្រុម​វាយប្រហារ​នៅ​មិន​ទាន់​បាន​បង្កើត​នៅឡើយ​។​

​មេបញ្ជាការ​កងទ័ពជើងគោក​​អ៊ុយ​ក្រែ​នលោក Oleksandr Syrskyi និយាយ​ថា ​អ៊ុយ​ក្រែ​ន​នឹង​ធ្វើ​សម​យុទ្ធ​នៅ​ជិត​ទឹកដី​រុស្ស៊ី និង​បេឡា​រុស្ស ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​បង្កើន​កងទ័ព​។ ​មន្ត្រី​សហរដ្ឋអាមេរិក​និយាយ​ថា ជាមួយ​នឹង​កងទ័ព​ជាង ១០ម៉ឺន​នាក់​នៅ​ជិត​ព្រំដែន​ភាគ​ខាងកើត និង​ខាងជើង​ប្រទេស​អ៊ុយ​ក្រែ​ន ការ​គំរាម​ឈ្លានពាន​របស់​រុស្ស៊ី​គឺ​ធ្ងន់ធ្ងរ​ជាង​អ្វី​ដែល​បាន​កើត​មាន​ឡើង ក្នុងអំឡុងពេល​ប៉ុន្មាន​ឆ្នាំ​នៃ​ការ​ប្រយុទ្ធ​គ្នា​រវាង​ក្រុម​ឧទ្ទាម​គាំទ្រ​ដោយ​​រុស្ស៊ី និង​កង​កម្លាំង​អ៊ុយ​ក្រែ​ន​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        108
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        101
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        96

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm