រដ្ឋបាលរាជធានីភ្នំពេញ ដាក់​កំហិត​ឲ្យ​រៀបចំ​តុ ក្នុងកម្មវិធីនានា ត្រឹម៧នាក់ ខណៈអូមីក្រុងកំពុងហក់ឡើង

2022/02/10 10:16:42 pm        490

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់កំហិតឲ្យរៀបចំកៅអីអង្គុយមានគម្លាតសុវត្ថិភាព ដោយមិនឲ្យលើសពី៧នាក់ ក្នុងមួយតុ នៅក្នុងពិធីរៀបចំមង្គលការ ភោជនីយដ្ឋាន ពិធីបុណ្យទាន កន្លែងកម្សាន្ត និងការជួបជុំ ប្រមូលផ្តុំផ្សេងៗ ដែលមានមនុស្សច្រើន ខណៈប៉ុន្មានថ្ងៃចុងក្រោយនេះ ករណីអូមីក្រុងកំពុងហក់ឡើងច្រើន។

យោងតាមសេចក្តីណែនាំ ស្តីពីការក្រើនរំលឹកដល់ប្រជាពលរដ្ឋ ពីការអនុវត្តវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ពិសេសប្រភេទអូមីក្រុង របស់រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី១០ ខែកុម្ភៈនេះ បានលើកឡើងថា ​ចាប់ពីពេលនេះតទៅចំពោះទីតាំងដែលប្រមូលផ្តុំ​មនុស្ស​ច្រើនដូចជា ក​ន្លែងរៀបចំពិធីមង្គលការ ​ភោជនីយដ្ឋាន ​ពិធីបុណ្យទាន ​កន្លែងកម្សាន្ត ​និងការជួបជុំ ប្រមូលផ្តុំផ្សេងៗ ​ដែលមានមនុស្សច្រើន ​ត្រូវឲ្យរៀបចំកៅអី​ អង្គុយ​មាន​គម្លាត​សុវត្ថិភាព ដោយ​មិនឲ្យលើសពី៧នាក់ ​ក្នុងមួយតុ​ និងត្រូវប្រកាន់ខ្ជាប់​នូវវិធានការ ​សុខាភិបាល ក្នុងការ​ទប់ស្កាត់​ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩​ ដូចជា​បាញ់អាកុល ឬដែលលាងដៃ​ វាស់កំដៅ រក្សា​គម្លាត​សុវត្ថិភាព ​និងពាក់ម៉ាស ​ហើយ​ការ​ដោះម៉ាស​ ចេញក្នុងអំឡុង​ពេល​ទទួល​ទាន​អាហារ ត្រូវទុក​ដាក់​ឲ្យបានត្រឹមត្រូវ ​និងត្រូវ​ពាក់ម៉ាស​វិញ ​នៅ​ពេលងើប​ចេញពីតុជាដើម។

សេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ​ បានបន្ថែមទៀតថា ក្រៅពីតម្រូវ​ឲ្យ​មាន​ការរក្សា​គម្លាត​ដូចខាងលើនេះ ​ក៏ត្រូវពិនិត្យប័ណ្ណចាក់វ៉ាក់សាំង​ បើ​បុគ្គល​ណាមួយមិន​បាន​ចាក់វ៉ាក់សាំង ឬ​ហួស​រយៈពេល៤ខែហើយ​ មិនបាន​ទៅ​ចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ​ដោយ​គ្មាន​មូលហេតុ​ត្រឹមត្រូវ​បុគ្គល​នោះ ​មិន​អនុញ្ញាត​ឲ្យចូលទីតាំង​ ឬ​កន្លែងប្រារព្ធ​ពិធី​ឡើយ។

តាមរយៈសេចក្តីណែនាំនេះដែរ ​រដ្ឋបាលរាជធានីភ្នំពេញ ​ក៏បានក្រើនរំលឹកដល់មន្ត្រី ​បុគ្គលិក ​សិស្ស និស្សិត និ​ង​កៀរគរ​ប្រជាពលរដ្ឋ ​ឲ្យទៅ​ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ​ទាំង​ដូស​មូលដ្ឋាន និងដូសទី៣​ ឬដូសជំរុញ​ឲ្យបានគ្រប់ៗគ្នា ​ដើម្បីបង្កើនភាព​រឹងមាំ​ក្នុង​សហគមន៍ និង​ចៀសវាង​នូវ​មហន្តរាយ​សុខភាព​សាធារណៈ​ ដែលធ្វើឲ្យប៉ះពាល់​ដ​ល់​សេដ្ឋកិច្ច​គ្រួសារ និង​សេដ្ឋកិច្ច​សង្គម​ជា​ដើម៕អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm