លោកប្រធានាធិបតី Donald Trump បានបញ្ជាក់ជាថ្មីកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិកនឹងបន្តការសាកល្បងនុយក្លេអ៊ែរ ប៉ុន្តែលោកមិនបានឆ្លើយដោយផ្ទាល់នៅពេលត្រូវបានសួរថាតើ វានឹងរួមបញ្ចូលការសាកល្បងនុយក្លេអ៊ែរក្រោមដីដែលជារឿងធម្មតាក្នុងអំឡុងសង្គ្រាមត្រជាក់នោះទេ។
លោក Trump បានប្រាប់អ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One នៅពេលលោកហោះហើរទៅកាន់ទីក្រុង Palm Beach រដ្ឋ Florida នៅពេលលោកត្រូវបានសួរអំពីការសាកល្បងនុយក្លេអ៊ែរក្រោមដីថា «អ្នកនឹងដឹងក្នុងពេលឆាប់ៗនេះ ប៉ុន្តែយើងនឹងធ្វើការសាកល្បង»។ ប្រទេសផ្សេងៗធ្វើវាបាន ចឹងបើគេធ្វើបាន នោះយើងក៏នឹងធ្វើវា OK?»។

លោក Trump បាននិយាយថាលោកបានបញ្ជាឱ្យយោធាអាមេរិកចាប់ផ្តើមឡើងវិញភ្លាមៗនូវដំណើរការសាកល្បងអាវុធនុយក្លេអ៊ែរក្រោយការផ្អាករយៈពេល៣៣ឆ្នាំ ជាចំណាត់ការដែលទំនងជាសារមួយទៅកាន់ប្រទេសមហាអំណាចនុយក្លេអ៊ែជាគូប្រជែង ចិន និងរុស្ស៊ី។
វាមិនច្បាស់ភ្លាមៗនោះទេថាតើលោក Trump និយាយសំដៅលើការសាកល្បងអាវុធនុយក្លេអ៊ែរ ដែលនឹងអនុវត្តដោយរដ្ឋបាលសន្តិសុខនុយក្លេអ៊ែរជាតិ ឬការសាកល្បងបង្ហោះមីស៊ីលដែលមានសមត្ថភាពបំពាក់នុយក្លេអ៊ែរ ឬយ៉ាងណា។
