កូរ៉េខាងត្បូង បង្កើនតុល្យភាពទំនាក់ទំនងជាមួយចិន ដោយស្វាគមន៍លោក Xi ជាមួយនឹងកិច្ចប្រជុំកំពូលថ្នាក់រដ្ឋ

2025/11/01 08:46:22 pm        63

ប្រធានាធិបតីចិន លោក Xi Jinping នឹងបិទបញ្ចប់ដំណើរទស្សនកិច្ច ៣ថ្ងៃរបស់លោក នៅកូរ៉េខាងត្បូង នៅថ្ងៃសៅរ៍ (១ វិច្ឆិកា) នេះ ជាមួយនឹងអាហារពេលល្ងាច និងកិច្ចប្រជុំកំពូលកម្រិតប្រមុខរដ្ឋ រៀបចំដោយប្រធានាធិបតីកូរ៉េខាងត្បូង Lee Jae Myung ដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក ទើបជាប់ឆ្នោតថ្មី។

ហានិភ័យគឺខ្ពស់ខ្លាំងណាស់សម្រាប់លោក Lee ដែលចូលកាន់តំណែងកាលពីខែមិថុនាកន្លងទៅ ខណៈលោកសន្យាថាធ្វើឱ្យមានតុល្យភាពទំនាក់ទំនងរវាងទីក្រុងសេអ៊ូល ជាមួយទីក្រុងប៉េកាំង។ លោក Lee ជួបបញ្ហាប្រឈមជាច្រើន រួមទាំងការការពារសេដ្ឋកិច្ច ដែលជំរុញការនាំចេញរបស់កូរ៉េខាងត្បូង និងកាត់បន្ថយភាពតានតឹងជាមួយកូរ៉េខាងជើង ស្របពេលការប្រកួតប្រជែងកើនឡើងរវាងចិន និងអាមេរិក។

កាលពីដើមសប្តាហ៍នេះ លោក Lee ក៏បានធ្វើជាម្ចាស់ផ្ទះទទួលលោកប្រធានាធិបតីអាមេរិក Donald Trump សម្រាប់រទស្សនកិច្ចផ្លូវរដ្ឋយ៉ាងប្រញាប់ប្រញាល់ ជាមួយនឹងអំណោយ និងការលើកសរសើរយ៉ាងក្រៃលែង មុនពេលប្រកាសកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏គួរឱ្យភ្ញាក់ផ្អើលមួយ។ ក្នុងជំហានបង្ហាញពីតុល្យភាពទំនាក់ទំនង លោក Lee ក៏គ្រោងនឹងរៀបចំព្រឹត្តិការណ៍ស្រដៀងគ្នានេះសម្រាប់លោក Xi នៅថ្ងៃសៅរ៍នេះ ខាងក្រៅវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅទីក្រុង Gyeongju រួមទាំងកិច្ចប្រជុំកំពូល និងអាហារពេលល្ងាចថ្នាក់រដ្ឋផងដែរ។ នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក Xi ទៅកាន់កូរ៉េខាងត្បូង ក្នុងរយៈពេល ១១ឆ្នាំ។

ទីក្រុងសេអ៊ូល គឺជាសម្ព័ន្ធមិត្តយោធាដ៏សំខាន់របស់អាមេរិក ដែលមានបន្ទាយដាក់កងទ័ពអាមេរិករាប់ពាន់នាក់ និងពឹងផ្អែកលើឆ័ត្រនុយក្លេអ៊ែររបស់អាមេរិក សម្រាប់ជួយរារាំងកូរ៉េខាងជើង ដែលមានអាវុធនុយក្លេអ៊ែរ។ ប៉ុន្តែសេដ្ឋកិច្ចរបស់កូរ៉េខាងត្បូង គឺជាប់ពាក់ព័ន្ធយ៉ាងខ្លាំងមិនត្រឹមតែសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែក៏មានប្រទេសចិនផងដែរ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm