ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលនៅវិទ្យាល័យ ហ៊ុន សែន ចុងកាល់ ខេត្តឧត្តរមានជ័យ

2025/11/01 02:16:34 pm        197

ឧត្តរមានជ័យ៖ នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតី ក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា ២០២៥-២០២៦ ជានិមិត្តរូប នៅវិទ្យាល័យ ហ៊ុន សែន ចុងកាល់ ខេត្តឧត្តរមានជ័យ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូ មាតាបិតា សហគមន៍ និងសិស្សានុសិស្សសរុបប្រមាណ ១៣០០នាក់។

បន្ទាប់ពីអានសារលិខិតរបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា ២០២៥-២០២៦ រួចមក ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការបើកបវេសនកាលឆ្នាំសិក្សាថ្មីនាពេលនេះ ជាឆ្នាំទី៣ នៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ដែលក្នុងនោះ ការអភិវឌ្ឍធនធានមនុស្សជាវិស័យអាទិភាព និងមានគោលដៅឆ្ពោះទៅអភិវឌ្ឍមូលធនមនុស្សឱ្យមានចំណេះដឹង និងសមត្ថភាពខ្ពស់ ភាពច្នៃប្រឌិត ស្មារតីសហគ្រិនភាព នវានុវត្តន៍ និងក្រមសីលធម៌ខ្ពស់ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសង្គម និងកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាបន្ន។ នៅក្នុងឱកាសនោះ ដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បាននាំយកនូវអំណោយជាសម្ភារៈសិក្សា សៀវភៅសិក្សាគោលនិងសៀវភៅអំណានផ្សេងៗ ជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃសាលារៀននៅតាមបណ្តោយព្រំដែន ជាពិសេសសាលារៀនដែលរងគ្រោះដោយសារសង្គ្រាមឈ្លានពាន ពីប្រទេសជិតខាងដោយក្នុងនោះមានការប្រគល់ជូនបន្ទប់សិក្សាឌីជីថល ជូនដល់វិទ្យាល័យ ហ៊ុនសែន ចុងកាល់ផងដែរ។ ក្រសួងក៏បាននិងកំពុងខិតខំកៀរគរ និងផ្តល់សម្ភារៈចាំបាច់មួយចំនួនសម្រាប់ការសម្រួលដំណើរការរៀនសូត្រ ដោយសូមយកឱកាសនេះដែរ ថ្លែងអំណរគុណដល់ការចូលរួមរបស់សប្បុរសជននានា ក្នុងការគាំទ្រ ដែលបានផ្តល់នូវគ្រឿងឧបភោគបរិភោគ សម្ភារៈកីឡា ភេសជ្ជៈ និងសម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងៗមួយចំនួនទៅដល់ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែននេះផងដែរ។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញការងារតាមភារកិច្ចរៀងៗខ្លួន និងចូលរួមអនុវត្តកំណែទម្រង់វិស័យអប់រំ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងបុរេសកម្ម ជាហេតុធ្វើឱ្យការអភិវឌ្ឍវិស័យអប់រំស្ថិតនៅគន្លងត្រឹមត្រូវ ទាំងការងារគោលនយោបាយ ការងារគ្រប់គ្រង និងការផ្តល់សេវាបង្រៀន និងរៀន។ ជាក់ស្តែង លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៨ សីហា ២០២៥ ទទួលបាននូវភាគរយប្រឡងជាប់ ៨៤.៥៦%និងសិស្សនិទ្ទេស A ចំនួន ៣០២០ នាក់។ លទ្ធផល នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ មានភាគរយប្រឡងជាប់ ៩៤.៣៤%។ នៅក្នុងរង្វាយតម្លៃសិក្សារបស់សិស្សកម្ពុជាមានការកែលម្អគួរឱ្យចាប់អារម្មណ៍ ក្នុងនោះ ពិន្ទុជាមធ្យមផ្នែកអំណានកើនឡើង ៦ពិន្ទុ និងពិន្ទុជាមធ្យមផ្នែកគណិតវិទ្យាកើនឡើង ១៣ពិន្ទុ។

ថ្មីៗនេះនៅខេត្តឧត្តរមានជ័យ ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សបានរងផលប៉ះពាល់ដោយផ្ទាល់ និងប្រយោល ដែលបានធ្វើឱ្យសាលារៀន ជាប់ព្រំដែនប្រមាណ ៦០៥កន្លែងបានផ្អាកដំណើរការជាបណ្តោះអាសន្ន សិស្សប្រមាណ ១៥ម៉ឺននាក់ និងគ្រូបង្រៀន ៦៣០០ នាក់ ត្រូវភៀសសឹក ប៉ុន្តែក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ក្រសួងអប់រំ យុវជន និងកីឡាបានដាក់ចេញនូវវិធានការលើកទឹកចិត្ត ឱ្យមានការចងសម្ព័ន្ធភាពរវាងមន្ទីរអប់រំយុវជន និងកីឡារាជធានី ខេត្ត ជាមួយនឹងខេត្ត ដែលរងផលប៉ះពាល់ពីជម្លោះព្រំដែន ដើម្បីផ្តល់ការគាំទ្រ និងស្តារហេដ្ឋារចនាសម្ព័ន្ធអប់រំ ដែលបានរងខ្ទេចខ្ទាំពីសង្គ្រាម ក៏ដូចជាការអភិវឌ្ឍសាលារៀន នៅតាមជាយដែនឱ្យមានភាពគត់មត់នៅក្នុងរយៈពេលខ្លីខាងមុខ និងក្នុងរយៈពេលវែង។

ក្នុងន័យនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងពី នយោបាយស្ងាត់ ប៉ុន្តែមិនស្ងៀម និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាតាម គ្រប់រូបភាព ក្រោមការដឹកនាំ​ប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការនាំយក​សុខ​សន្តិភាពពេញលេញជូនដល់ប្រជាជនកម្ពុជាតាមរយៈកិច្ចព្រមព្រៀងសន្តិភាព ដែលបាន​ចុះហត្ថលេខា​នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នាពេលថ្មីៗនេះ ដែលបានផ្តល់ជា​បច្ច័យ​ដ៏ល្អប្រសើរ ដើម្បីឱ្យសាលារៀនសាធារណៈនៅទូទាំងប្រទេសចំនួន ៩៥៤១ មានលទ្ធភាពចាប់ផ្តើម​បវេសនកាលឆ្នាំសិក្សា ២០២៥-២០២៦ តាមការគ្រោងទុក។ ដោយឡែក សាលារៀនចំនួន ៥ ដោយ ១សាលានៅខេត្តបន្ទាយមានជ័យ ២សាលានៅខេត្តឧត្តរមានជ័យ និង២សាលាទៀត​នៅខេត្តព្រះវិហារ មិនទាន់អាចដំណើរការបាននៅឡើយ ដោយសារសាលារៀន​នៅមានគ្រាប់មិនទាន់ផ្ទុះដែលមិនទាន់បានរំដោះចេញ។

ក្រសួង មន្ទីរ និងអង្គភាពពាក់ព័ន្ធបាននិងកំពុងរៀបចំឱ្យមានការបង្រៀននៅតាមផ្ទះ, ការរៀន​បណ្តោះអាសន្ននៅតាមសាលារៀននៅជិតបំផុត, ការបែងចែកវេនសិក្សាព្រឹក និងរសៀល, និងការបង្រៀននៅក្នុងជំរំ។

ក្រសួងអប់រំ យុវជន និងកីឡា នឹងបន្តសហការជិតស្និទ្ធជាមួយលេខាធិការដ្ឋាន នៃគណៈកម្មាធិការ​ជាតិ ជំរុញ ការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ (គវអ.) ដោយឈរលើគោលការណ៍​មិន​ពង្រីក​ចំនួនសាលារៀនគោលដៅ ប៉ុន្តែខិតខំបង្កើនប្រសិទ្ធភាព និងចីរភាពនៃការអនុវត្តកម្មវិធី គវអ. នៅតាមសាលាបឋមសិក្សាគោលដៅទាំង ១៦១ ដែល មានស្រាប់, បន្តជំរុញចលនាសាលារៀនល្អ នាយកសាលាល្អគ្រូបង្រៀនល្អ បរិស្ថាន សាលារៀនល្អ និងការចូលរួមរបស់សហគមន៍ មាតាបិតា និងអ្នកពាក់ព័ន្ធក្នុងវិស័យអប់រំ ,បន្តផ្តោតលើការរៀន និងបង្រៀនមុខវិជ្ជាភាសាខ្មែរ និងគណិតវិទ្យា ថ្នាក់ដំបូងនៅកម្រិតបឋមសិក្សា ការបង្កើនការចូលរៀន និងការពង្រឹងការសិក្សាមុខវិជ្ជា គណិតវិទ្យា វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងភាសាបរទេស នៅកម្រិតមធ្យមសិក្សាចំណេះទូទៅរួមទាំង​ការអនុវត្តវិធី​សាស្ត្របង្រៀនថ្មី។

តាមរយៈកិច្ចសហការរវាងក្រុមការងាររបស់ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងមានការចូលរួមគាំទ្រពីសំណាក់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាពិសេសដោយទទួលបានការ អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា ក្រសួងនឹងដាក់អនុវត្តសាកល្បងគន្លងអប់រំថ្មី រួមមាន គន្លងវិទ្យាសាស្ត្រ គន្លងវិទ្យាសាស្ត្រសង្គម និងគន្លងវិជ្ជាជីវៈ នៅតាមសាលាមធ្យមសិក្សាចំនួន ៤៩ ដូចជា វិទ្យាល័យមានអគារធនធាន វិទ្យាល័យចំណេះទូទៅនិងអប់រំបច្ចេកទេស វិទ្យាល័យ ក្នុងតំបន់សេដ្ឋកិច្ចពិសេស និងតំបន់ឧស្សាហកម្ម ដោយផ្តោតលើ៖ ១).ការតម្រង់ទិសការសិក្សា របស់សិស្សចាប់ពីថ្នាក់ទី៧ និង២).ការញែកសិស្សជាបីគន្លង ចាប់ពីថ្នាក់ទី១០។ មុខជំនាញ វិជ្ជាជីវៈចំនួន២ ដែលនឹងដាក់ឱ្យបង្រៀន និងរៀននៅក្នុងការសាកល្បងនេះ រួមមាន គណនេយ្យ និងឌីជីថល។

ជាថ្មីម្តងទៀត តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះបុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ ជាពិសេស នាយក នាយិកា គណៈគ្រប់គ្រង សាលារៀន លោកគ្រូ អ្នកគ្រូទាំងអស់ ដែលបាន​យកអស់​កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា ស្មារតី និងធនធានក្នុងការដឹកនាំ​និងដំណើរការសាលារៀន និងការបង្រៀនក្នុងថ្នាក់ ព្រមទាំងការបំពេញ​ការងារដទៃទៀត តាមគ្រប់រូបភាពប្រកបដោយ​ប្រសិទ្ធភាព និងស្មារតីសាមគ្គីភាព និងស្នើស្ថាប័ន អង្គភាពពាក់ព័ន្ធ អង្គការជាតិ និងអន្តរជាតិ ជាពិសេសមាតាបិតា និង អ្នកឤណាព្យាបាលទាំងអស់ នៅទូទាំង ប្រទេស សូមបន្តចូលរួមគាំទ្រ និងអភិវឌ្ឍវិស័យអប់រំកម្ពុជាឱ្យកាន់តែសកម្ម និងខ្លាំងក្លា ដើម្បីជួយ​ដល់សិស្សានុសិស្សឱ្យក្លាយ​ជាបុគ្គលមានសមត្ថភាពពេញលេញ និងសុខភាពល្អប្រសើរ សម្រាប់ជាធនធានបន្តវេនដ៏មាន​សក្តានុពល ក្នុងការចូលរួមការពារអភិរក្ស និងអភិវឌ្ឍជាតិ៕

អត្ថបទដែលទាក់ទង

យោធភូមិភាគទី៤កម្ពុជា និងកងទ័ពភូមិភាគទី២ថៃ ចាប់ផ្តើមនៃការអនុវត្តការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ ក្រោមការសង្កេតការណ៍ពីក្រុម AOT
2025/11/01 07:56:03 pm        1
ឯកឧត្តម សាយ សំអាល់៖ ការរស់នៅបានសុខក្នុងសន្តិភាព ធ្វើឲ្យជាតិសាសន៍នានានៅកម្ពុជារួមគ្នាប្រឆាំងសង្គ្រាម
2025/11/01 06:42:48 pm        1
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំគណៈប្រតិភូរដ្ឋសភានិវត្តន៍មកកាន់មាតុប្រទេសវិញ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសហុងគ្រី និងចូលរួមវេទិកាសន្តិភាពប៉ារីស នៅប្រទេសបារំាង
2025/11/01 06:15:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យោធភូមិភាគទី៤កម្ពុជា និងកងទ័ពភូមិភាគទី២ថៃ ចាប់ផ្តើមនៃការអនុវត្តការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ ក្រោមការសង្កេតការណ៍ពីក្រុម AOT

2025/11/01 07:56:03 pm
​ឯកឧត្តម សាយ សំអាល់៖ ការរស់នៅបានសុខក្នុងសន្តិភាព ធ្វើឲ្យជាតិសាសន៍នានានៅកម្ពុជារួមគ្នាប្រឆាំងសង្គ្រាម
2025/11/01 06:42:48 pm
​សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំគណៈប្រតិភូរដ្ឋសភានិវត្តន៍មកកាន់មាតុប្រទេសវិញ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសហុងគ្រី និងចូលរួមវេទិកាសន្តិភាពប៉ារីស នៅប្រទេសបារំាង
2025/11/01 06:15:09 pm
​អភិបាលខេត្តព្រះវិហារ អញ្ជើញបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥-២០២៦ នៅសាលាបឋមសិក្សាគោកស្រឡៅ និង វិទ្យាល័យហ៊ុនសែនជាំក្សាន្ត ក្នុងស្រុកជាំក្សាន្ត
2025/11/01 06:05:47 pm
​អភិបាលខេត្តកំពង់ស្ពឺ ជំរុញមន្ទីរអប់រំពង្រឹងគុណភាពគ្រូបង្រៀន ដើម្បីបង្កើនគុណភាពមូលធនមនុស្ស
2025/11/01 05:46:27 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/10/30 07:17:53 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/09/24 06:11:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/10/31 07:05:46 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/10/29 04:12:18 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/10/31 10:30:49 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am