កម្ពុជាស្នើកាណាដាជួយលើការងារអភិវឌ្ឍ រថភ្លើងក្រោមដី និងរថភ្លើងអាកាស

2022/02/11 12:50:12 am        796

ភ្នំពេញ៖ ក្នុងជំនួបជាមួយលោកជំទាវបណ្ឌិត Sarah Taylor ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពកាណាដាប្រចាំប្រទេសថៃ ឡាវ និងកម្ពុជា នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងអំពីការបង្កើតវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដើម្បីបណ្ដុះបណ្ដាលកូនខ្មែរជំនាន់ក្រោយឱ្យមានសមត្ថភាពអាចកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តដោយខ្លួនឯង ដោយមិនពឹងលើបរទេស តម្រូវការគាំទ្រចាំបាច់លើការរៀបចំក ម្មវិធីសិក្សាសម្រាប់សញ្ញាបត្រកសាងផ្លូវថ្នល់ ស្ពាន និងវិស្វកម្ម ជាពិសេសសាស្ត្រាចារ្យ និងការបង្រៀ នតាមប្រព័ន្ធអនឡាញ តម្រូវការគ្រឿងចក្រ Stabilizer ដែលជាបច្ចេកវិទ្យាទំនើបអាចជួយឱ្យផ្លូវកាន់តែមានភាពរឹងមាំ និងប្រើប្រាស់បានយូរ។ ឯកឧត្តមក៏បានស្វាគមន៍ចំពោះការគាំទ្រទាំងឡាយលើការក សាងសមត្ថភាព និងការអភិវឌ្ឍនធនធានមនុស្ស ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកម្ពុជាឱ្យកាន់តែមានការរីកចម្រើនថែមទៀត និងបានស្នើឱ្យលោកជំទាវឯកអគ្គរដ្ឋទូតពិនិត្យលទ្ធភាពទាក់ទងនឹងការគាំទ្រវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ក្នុងការផ្ដល់ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេ សដល់កូនខ្មែរ ឱ្យមានសមត្ថភាពខ្លាំងពូកែ និងតម្រូវការគ្រឿងចក្រ Stabilizer សម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ប្រកបដោយប្រសិទ្ធភាព។

ជាការឆ្លើយតប លោកជំទាវឯកអគ្គរដ្ឋទូត បានជម្រាបជូនថា៖ កាណាដាមានជំនាញបច្ចេកទេសគ្រប់ គ្រាន់ ដែលអាចផ្ដល់ជាវគ្គបណ្ដុះបណ្ដាលសម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដែលមិនបង្កផ លប៉ះពាល់ដល់បរិស្ថាន(Clean Technology) និងបានស្នើឱ្យក្រសួងកំណត់នូវវិស័យនានា ដែលជាត ម្រូវការចាំបាច់ និងអាទិភាពរបស់ខ្លួនសម្រាប់ការបណ្ដុះបណ្ដាលទាំងនោះ។ លោកជំទាវក៏បានលើកឡើងផងដែរ អំពីការផ្តល់អាហារូបករណ៍របស់កាណាដាជូនដល់បណ្ដាប្រទេសអាស៊ានទាំងអស់លើជំ នាញជាច្រើនសម្រាប់ការកសាងសមត្ថភាព ការបញ្ជូនសាស្ត្រាចារ្យមកបណ្ដុះបណ្ដាលដោយផ្ទាល់ ការផ្ដល់បទពិសោធន៍ និងការអនុវត្តល្អរបស់កាណាដាទាក់ទងនឹងគោលការណ៍ភាពជាដៃគូរដ្ឋ និងឯ កជន(PPP)សម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការចរចាជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដើម្បីបើកទីផ្សារនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសជាមួយកម្ពុជា។ លោកជំទាវបន្ថែមថា កាណាដាមានជំនាញបច្ចេកទេសក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធដោយមិនធ្វើឱ្យបរិស្ថានរងផលប៉ះពាល់ធ្ងន់ធ្ងរ ដែ លអាចផ្តល់ប្រឹក្សាឱ្យកម្ពុជាបាន ហើយកំពុងស្វែងរកដៃគូនៅក្នុងស្រុក ជាពិសេសសាកលវិទ្យានានា ដើម្បីសហការរួមគ្នាអភិវឌ្ឍកម្មវិធីសិក្សាសម្រាប់សិស្ស-និស្សិតកម្ពុជាផងដែរ។

ក្នុងចំនួបនេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានជម្រាបជូនលោកជំទាវអំពីគម្រោងអភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូនសាធារណៈរបស់កម្ពុជា ក្នុងនោះរួមមាន៖ ប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ(AGT) ប្រព័ន្ធរថភ្លើងក្រោមដី (Subway) និងការសិក្សាគម្រោងអភិវឌ្ឍន៍រថភ្លើង Monorail ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ និងបានស្នើឱ្យកាណាដាជួយពិនិត្យឡើងវិញលើការរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍គម្រោងទាំងនេះ៕ដោយ៖ គង់ ឌិន

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        33
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        102
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm