ព្យុះសង្ឃរា Melissa ដ៏កំណាច ចាកចេញពីការ៉ាអ៊ីប ក្រោយសម្លាប់មនុស្ស ៥០នាក់ ទាំងនៅហ្សាម៉ាអ៊ីក និងហៃទី

2025/11/01 11:33:23 pm        60

ទីបំផុតព្យុះសង្ឃរា Melissa ដ៏មានឥទ្ធិពល កំពុងចាកចេញពីតំបន់ការ៉ាអ៊ីបហើយនៅថ្ងៃសុក្រ (៣១ តុលា) បន្ទាប់ពីបានវាយលុកសហគមន៍ក្នុងប្រទេសហ្សាម៉ាអ៊ីក ហៃទី និងគុយបា អស់ជាច្រើនថ្ងៃ ដោយបន្សល់ទុកនូវការបំផ្លិចបំផ្លាញទូលំទូលាយ ដែលសម្លាប់មនុស្សយ៉ាងតិច ៥០នាក់ ហើយអាជ្ញាធរបារម្ភថាតួលេខនេះនឹងកើនឡើងថែមទៀត។

ខ្យល់ព្យុះនេះបានបោកបក់ចូលហ្សាម៉ាអ៊ីក ជាមួយនឹងកម្លាំងដ៏ធំសម្បើមកាលពីថ្ងៃអង្គារកន្លងទៅ ក្នុងព្យុះប្រភេទទី៥ ហើយអ្នកស្រុកកំពុងវាយតម្លៃការខាតបង់ និងផ្លូវដ៏វែងឆ្ងាយក្នុងការស្តារឡើងវិញ។

អាជ្ញាធរនិយាយថា ផ្នែកជាង ៦០% នៃហ្សាម៉ាអ៊ីក នៅតែគ្មានថាមពលអគ្គិសនីប្រើប្រាស់ ហើយជិតពាក់កណ្តាលនៃប្រព័ន្ធទឹកមិនដំណើរការនោះទេ ខណៈអ្នកស្លាប់ឈរនៅតួលេខ ១៩នាក់។ ក្នុងទីក្រុងមាត់សមុទ្រប្រវត្តិសាស្ត្រ Black River នៅភាគនិរតីហ្សាម៉ាអ៊ីក សំណង់រហូតដល់ ៩០%បានខូចខាតដំបូល ខណៈព្យុះក៏បានបំបាក់បណ្ដាញខ្សែភ្លើង និងបំផ្លាញរចនាសម្ព័ន្ធបេតុងអស់ជាច្រើន។

នៅប្រទេសហៃទីក្បែរនោះ អាជ្ញាធររាយការណ៍ថា មនុស្សយ៉ាងតិច ៣១នាក់ បានស្លាប់ និងជាង ២០នាក់ ផ្សេងទៀតបាត់ខ្លួន ដែលភាគច្រើនក្នុងតំបន់ភាគខាងត្បូង ហើយមនុស្សជាង ១៥.៨០០នាក់ កំពុងស្ថិតក្នុងជម្រកបណ្ដោះអាសន្ន។ 

នៅគុយបា ពុំមានការស្លាប់ណាមួយត្រូវរាយការណ៍ទេ គិតត្រឹមថ្ងៃសុក្រដដែលនោះ ខណៈទីភ្នាក់ងារការពារស៊ីវិល បានជម្លៀសមនុស្សជាង ៧៣៥.០០០នាក់ នៅទូទាំងភាគខាងកើតនៃប្រទេសកោះនេះ ហើយទឹកជំនន់ដ៏គ្រោះថ្នាក់បានបន្តក្នុងតំបន់មួយចំនួន។ គុយបាកំពុងបន្តជួយសង្គ្រោះអ្នកស្រុកដែលនៅតែជាប់គាំងដោយទឹកជំនន់ដ៏ធំ ពីឥទ្ធិពលនៃព្យុះ Melissa ដ៏កំណាចនេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        114
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        108
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        106

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm