អភិបាលខេត្តព្រះវិហារ អញ្ជើញបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥-២០២៦ នៅសាលាបឋមសិក្សាគោកស្រឡៅ និង វិទ្យាល័យហ៊ុនសែនជាំក្សាន្ត ក្នុងស្រុកជាំក្សាន្ត

2025/11/02 01:05:47 am        2.9 K

នៅព្រឹកថ្ងៃទី១ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីភាពក្នុង ពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥-២០២៦ នៅសាលាបឋមសិក្សាគោកស្រឡៅ និងវិទ្យាល័យហ៊ុនសែនជាំក្សាន្ត ស្ថិតក្នុងស្រុកជាំក្សាន្ត។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត អាជ្ញាធរជាតិព្រះវិហារ ថ្នាក់ដឹកនាំបណ្តាអង្គភាពនានា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងអាណាព្យាបាលសិស្សប្រមាណជាង ១០០០នាក់។

ក្នុងឱកាសនោះ ឯកឧត្តម គីម រិទ្ធី បានសម្តែងនូវសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរអប់រំ យុវជន និងកីឡា ព្រមទាំងលោកគ្រូ អ្នកគ្រូទាំងអស់ ដែលបានបំពេញតួនាទីជាអ្នកដឹកនាំ អ្នកផ្ទេរចំណេះដឹង និងជាគំរូដ៏ល្អដល់សិស្សានុសិស្ស។

ជាមួយនេះ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃវិស័យអប់រំក្នុងខេត្ត ដោយបានគូស​បញ្ជាក់​អំពីការកើនឡើងនៃចំនួនសិស្សប្រឡងជាប់សញ្ញាបត្រមធ្យម សិក្សាទុតិយភូមិនាពេលកន្លងទៅ។

ឯកឧត្តម បន្តថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិ រក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសុវត្ថិភាពសង្គម ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការអភិវឌ្ឍវិស័យអប់រំ ជាពិសេសតាមរយៈការស្វែងរកកិច្ចចរចាតាមរយៈការទូត រហូតសម្រេចបាននូវសេចក្តីថ្លែងការណ៍​រួមទីក្រុងកូឡាឡាំពួរ ស្តីពីសន្តិភាពកម្ពុជា-ថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។

ទន្ទឹមនេះ ឯកឧត្តមអភិបាលខេត្ត បានផ្តល់អនុសាសន៍ណែនាំដល់មន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវយកចិត្តទុកដាក់លើការងារអាទិភាពមួយចំនួន ដូចជាការអប់រំ ណែនាំ និងផ្សព្វផ្សាយអំពីគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ជាអាទិភាពចម្បងបំផុត ជាពិសេសគឺគ្រាប់បែកចង្កោម ដែលនៅសេសសល់ក្នុងតំបន់ ព្រមទាំងអំពាវនាវដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស កុំប៉ះពាល់ វត្ថុសង្ស័យ និងត្រូវរាយការណ៍ទៅអាជ្ញាធរជាបន្ទាន់។

បន្ថែមពីនេះ ឯកឧត្តមបានជំរុញឱ្យបន្តការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងការពង្រឹង​ការអប់រំ​ផ្នែកបច្ចេកទេស ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងត្រៀមខ្លួនសម្រាប់​សេដ្ឋកិច្ច​ឌីជីថល។ ចំពោះកំណែទម្រង់សាលារៀន និងសុខភាពសិក្សា គឺត្រូវពង្រឹងសាលារៀនគំរូ សុខភាពសិក្សា ហើយលោកគ្រូ អ្នកគ្រូ ត្រូវបន្តពង្រឹងសមត្ថភាពវិជ្ជាជីវៈខ្លួនឯងបន្ថែមទៀត ដើម្បីធានាបាននូវគុណភាពអប់រំកាន់តែល្អប្រសើរ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm